ស្នាម​សាក់​របស់​ក្រុមសង្គមងងឹត​ជប៉ុន ដែល​អ្នក​កម្រ​បានឃើញ​

1937
ចែករម្លែក

​បុរស និង​ស្ត្រី​ជនជាតិ​ជប៉ុន ជាច្រើន​នាក់​បាននាំគ្នា​ស្រាត​សល់​តែ​លី​អូ និង​អាវទ្រនាប់​ដើរ​តាម ចិញ្ចើមផ្លូវ​ដើម្បី​បង្អួត​ស្នាម​សាក់​ពេញ​មួយ​តួខ្លួន ដែលជា​សញ្ញា​សម្គាល់​រប​ស់​ក្រុមអ្នកលេង​យ៉ា​គូ​ហ្សា (Yakuza) ក្នុង​ពិធីបុណ្យ​ដ៏​ពេញនិយម​បំផុត​មួយ​ក្នុង​ទីក្រុង​តូ​ក្យូ​។​

​ពិធីបុណ្យ​ប្រចាំឆ្នាំ​ដ៏​ចំណាស់​មាន​ឈ្មោះថា​សាន​ចា ម៉ាត់​ស៊ុ​រិ (Sanja Matsuri Festival) នៅ​តំបន់​អាសា​គូ​សា (Asakusa) នៃ​ក្រុង​តូ​ក្យូ ដោយមាន​មនុស្ស​ចូលរួម​យ៉ាងច្រើន​រហូត​ដល់​ទៅជិត ២ លាន​នាក់​ដើម្បី​រំឭក​គុណ​ដល់​ក្រុម​ស្ថាបនិក​អារាម​សេន​សូ​ជិ (Sensoji Temple)​។​

​យោងតាម​សេចក្តីរាយការណ៍​ព័ត៌មាន​បានឱ្យដឹងថា ពិធីបុណ្យ​នេះ​មាន រយៈពេល ៣ ថ្ងៃ ដោយមាន​ការ​សែង​គ្រឿង​សក្ការបូជា​ផងដែរ​។ តោះ​!

បើ​ចង់ដឹង​កាន់តែច្បាស់​ថា​តើ​សាក់​របស់​ពួកគេ​យ៉ាងណាខ្លះ សូម​ទស្សនា​រូបភាព​ខាងក្រោម ទាំងអស់គ្នា​៕ ប្រែ​សម្រួល​: ខុម​