ស្ពាន​កញ្ចក់​លើកទីមួយ​កាត់​ពីលើ​ទន្លេ​លឿង​របស់​ចិន ចាប់​បើក​ដំណើរការ​

2274
ចែករម្លែក

​ដោយសារ​ស្ពាន​កញ្ចក់​ថ្លា​ដ៏​ល្អ​នេះ ពួក​អ្នកស្រុក​និង​អ្នកទេសចរ​នៅ​តំបន់​នី​ង​សៀ ភាគ​ពាយព្យ​នៃ​ប្រទេស​ចិន​នឹងមាន​ឱកាស​មើល​ទេសភាព​ដ៏​ល្អ​នៃ​ទន្លេ​លឿង​ពីលើ​ស្ពាន​នេះ​។​

​កាលពីពេល​ថ្មីៗ​នេះ នៅ​ទីក្រុង​ចុង​វៃ ស្ថិតនៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​នេះ ស្ពាន​កញ្ចក់​ប្រវែង​២១០​ម៉ែត្រ ដែល​បាន​បើក​សម្រាប់​ក្រុម​អ្នកទេសចរ​នោះ ក្លាយជា​ស្ពាន​កញ្ចក់​ទីមួយ​ដើម្បី​ត​ភ្ជាប់​ពី​ត្រើយម្ខាង​ទៅ​ម្ខាង​ទៀត​នៃ​ទន្លេ​លឿង​នេះ ។ កាលពី​ដើមឡើយ ស្ពាន​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ក្រាល​ឈើ​បន្ទះ​៕ ដោយ៖ សុខា

ស្ពាន​កញ្ចក់​លើកទីមួយ​កាត់​ពីលើ​ទន្លេ​លឿង​នៅ​តំបន់​នី​ង​សៀ ភាគ​ពាយព្យ​នៃ​ប្រទេស​ចិន ចាប់​បើក​ដំណើរការ