ស្រីៗ​ចេះតែ​បាត់​ខោអាវ​ក្នុង​រាប់​ភ្លេច ដល់​តែ​ចាប់បាន​ចោរ​រោគ​ចិត្ត​ទើប​ដឹង​ការពិត​

174
ចែករម្លែក

​បុរស​វ័យ ៤១ ឆ្នាំ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ពីបទ​ជាប់​សង្ស័យ​លួច​ខោអាវ​ក្នុង​ស្រីៗ​ជាច្រើន​ករណី រាប់​ភ្លេច​នៅ​តំបន់​ធែ​ម​ភើ​នី​ស (Tampines) ប្រទេស​សិង្ហ​បុរី​។
​ ​
​គេហទំព័រ Stomp បាន​ចុះផ្សាយ​ថា បុរស​ម្នាក់​ត្រូវគេ​ចាប់បាន​ពេល​កំពុង​ធ្វើ​សកម្មភាព​លួច​អាវ ទ្រនាប់​ពី​ស្នួល​ហាល​ខោអាវ​តាម​ច្រក​ឌឿងហែម នៃ​ប្លុក​អគារ HDB ក្នុង​តំបន់​ធែ​ម​ភើ​នី​ស កាលពី​ថ្ងៃទី​១៥ ខែមីនា​។​
​ ​
​ស្ត្រី​រងគ្រោះ​ម្នាក់​ឈ្មោះ លីហ្សា (Lisa) និយាយថា ចោរ​បាន​លួច​អាវទ្រនាប់​របស់គាត់​អស់ ៣ សរុប​ជា​ទឹកប្រាក់​ប្រមាណ ២០០ ដុល្លារ​។​
​ ​
​ប៉ូលិស​បានចេញ​សេចក្ដីថ្លែងការណ៍​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែមេសា ថា ពួកគេ​ទទួល បាន​ដំណឹង​ពី​ស្ត្រី​រងគ្រោះ​ម្នាក់​កាលពី​ថ្ងៃទី​១៥ ខែមីនា វេលា​ម៉ោង​ប្រមាណ ៣ និង ៣០ នាទី​រសៀល​ថា ខោអាវ​ក្នុង​របស់​នាង​ដែល​ហាល​ចោល​លើ​ស្នួល​ក្រៅ​ផ្ទះ​របស់​នាង​ត្រូវ​ចោរ លួច​បាត់​។​
​ ​
​ក្រោយ​ការស៊ើបអង្កេត ប៉ូលិស​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​បាន និង​ឈានទៅ ដល់​ការចាប់ ខ្លួន​ជនល្មើស​កាលពី​ថ្ងៃ​ពុធ ទី​០១ ខែមេសា​។ នៅពេល​ចាប់ខ្លួន ប៉ូលិស​បាន​ដកហូត​បាន​ខោអាវ ក្នុង​ស្រីៗ​រហូតដល់​ទៅជា​ង ២.៥០០​។​
​ ​
​សូមបញ្ជាក់ថា បទល្មើស​ចោរកម្ម​ក្នុងប្រទេស​នេះ​ត្រូវ​មានទោស​ជាប់ពន្ធនាគារ​ដល់​ទៅ ៣ ឆ្នាំ ឬ ពិន័យ​ជា​ប្រាក់ ឬ​ជាប់ពន្ធ​ហើយ ថែមទាំង​ត្រូវ​បង់ពិន័យ​ទៀត​យោងទៅតាម​ស្ថាន​ទម្ងន់ទោស ជាក់ស្ដែង​៕ ប្រែ​សម្រួលៈ​ខុម​