ស្រូវពូជ​សែន​ក្រអូប​នៅ​រក្សា​ថ្លៃ​សមរម្យ ឯ​ពោតក្រហម​ក៏​ថ្លៃ​ល្អ​ដែរ​

1254
ចែករម្លែក

​ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ស្រូ​ស្រាល​ដើមរដូវ​វ​ពូជ​សែន​ក្រអូប និង​ស្រូវពូជ​អ៊ី​អ៊ែរ​៨៥ នៅ​រក្សា​ថ្លៃ​សមរម្យ​មកទល់​ជិត​ចុងរដូវ​ប្រមូល​ផល​នេះ ឯ​គ្រាប់​ពោតក្រហម​វិញ ក៏​ថ្លៃ​ល្អ​ដែរ​នា​រដូវ​ប្រមូល​ផល​ឆ្នាំនេះ​។​

​យោង​ស​ន្ទ​ស្សន៍​ថ្លៃ​មុខទំនិញ​នៅ​ខេត្ត​របស់​មន្ទីរ​ពាណិជ្ជ​កម្ម​ខេត្តបន្ទាយមានជ័យ មកទល់​ថ្ងៃទី​២៨​ខែសីហា លោក ប៉ុក ឡាយ​ជី ប្រធាន​មន្ទីរ​ឲ្យ​ដឹងថា ស្រូវពូជ​សែន​ក្រអូប​(​សើម​) ១.១០០​រៀល​/​គ​ក្រ ថ្លៃ​ជាង​ថ្លៃ​គ្រា​គោល ១.០៦០​រៀល​/​គ​ក្រ​។ (​ស្ងួត​) ១.៣៦១​រៀល​/​គ​ក្រ ថ្លៃ​ជាង​គ្រា​គោល ថ្លៃ​១.២៤៨​រៀល​/​គ​ក្រ ផង​។ រីឯ​ស្រូវ​អ៊ី​អ៊ែរ​(​សើម​) ថ្លៃ​៧៤២​រៀល​/​គ​ក្រ ថោក​ជាង​ថ្លៃ​គ្រា​គោល ដែល​ថ្លៃ​៧៤៨,៧​រៀល​/​គ​ក្រ​។ ចំពោះ​មើមដំឡូង​មី (​ស្រស់​) ថ្លៃ​២៨៣​រៀល​/​គ​ក្រ ថ្លៃ​ជាង​គ្រា​គោល​ដែល​ថ្លៃ​២៣៧,១​រៀល /​គ​ក្រ​។ ស្ងួត​ថ្លៃ​៧៦៣​រៀល​/​គ​ក្រ ថោក​ជាង​គ្រា​គោល​ដែល​ថ្លៃ​៦៧៣,៩​រៀល​/​គ​ក្រ​។ រីឯ​គ្រាប់​ពោតក្រហម​(​ស្ងួត​) (​ពោត​ចំណី​សត្វ​) វិញ ថ្លៃ​៥៥៦​រៀល​/​គ​ក្រ ថ្លៃ​ជាង​គ្រា​គោល​ដែល​បាន​ថ្លៃ ៤៩២,៤​រៀល​/​គ​ក្រ​។​

​ចំណែក​ប្រជាកសិករ​និង​ឈ្មួញកណ្តាល នៅ​ស្រុក​មង្គល​បូរី​ឲ្យ​ដឹង​ថ្ងៃទី​២៩​ខែសីហា​ថា អត្រា​តម្លៃ​ស្រូវ​សែន​ក្រអូប​តាំងពី​ដើមរដូវ ពាក់កណ្តាល និង​ជិត​ចុងរដូវ​ប្រមូល​ផល​នេះ មាន​ស្ថេរភាព​តម្លៃ​សមរម្យ​ល្អ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា នា​ឆ្នាំ​២០១៧​។ ដោយ​ឆ្នាំនេះ រក្សា​តម្លៃ​បាន​ពី​៨,៣​បាត​ទៅ​៨,៧​បាត​/​គ​ក្រ​។ ក្នុងនោះ​ឈ្មួញកណ្តាល​មកពី​បុគ្គល​ចម្រុះ និង​មកពី​សហគមន៍​ទិញស្រូវ​នៃ​សមាគម​ធនាគារ​ស្រូវ​កម្ពុជា បាន​ប្រកួតប្រជែង​គ្នា​ចុះ​ទិញ តាម​គោលដៅ​ជាប់​នឹង​វាលស្រែ​។ ហើយ​មិនទាន់មាន​សញ្ញា​នៃ​ករណី​ពួកនេះ បង្អាប់ថ្លៃ​ស្រូវ​កសិករ​ឡើយ​៕ ល​