ស្រ៊ី​លង្ការ​ចាប់​ឃាត់ខ្លួន​មនុស្ស​រាប់ពាន់​នាក់​ដោយ​សារ​រំលោភ​បំរាម​កូវី​ត​១៩

145
ចែករម្លែក

​ប៉ូលិស​ស្រ៊ី​លង្ការ​និយាយថា​ពួកគេ​បាន​ចាប់​ឃាត់ខ្លួន​មនុស្ស​រាប់ពាន់​នាក់ រួម​មាន​អ្នក​បន់ស្រន់​នៅ​ព្រះវិហារ​អ៊ីស្លាម​មួយ ដោយសារ​តែ​រំលោភ​បំរាម​​គោចរ​ទូទាំង​ប្រទេស​ដើម្បី​ជា​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូរ៉ូណា​។​

​ចំនួន​អ្នក​កើតកូ​វីត​១៩​នៅក្នុង​ប្រទេស​នេះ​មាន​ចំនួន​១០៦​នាក់ ហើយ​រដ្ឋាភិបាល​បាន​បញ្ជា​អោយ​ប៉ូលិស​អនុវត្ត​បំរាម​គោចរ​យ៉ាង​តឹងរឹង​ដើម្បី​ធានា​ការ​​នៅ​ដាច់​ឆ្ងាយ​ពីគ្នា​ឬ​ការជួបជុំ​គ្នា​។​

​ក្រោយពី​ទទួល​ដំណឹង​ថា​មាន​មនុស្ស​ជួបជុំ​បន់ស្រន់​នៅ​ព្រះវិហារ​មួយ​នៅ​ទីប្រជុំជន​ហូ​រ៉ូវ​ប៉ាថា​ណា ចម្ងាយ​ប្រមាណ​២០០​គីឡូម៉ែត្រ​ពី​រដ្ឋធានី កូឡុំបូ​​ប៉ូលិស​និង​មន្ត្រី​សុខាភិបាល​បាន​ទៅ​ទីនោះ​និង​ចាប់​បាន​មនុស្ស​១៨​នាក់​នៅ​ពេល​មនុស្ស​ជាច្រើន​នាក់​ទៀត​រត់គេច​ខ្លួន​។​

​រដ្ឋាភិបាល​ក៏​ហាមឃាត់​ការធ្វើដំណើរ​មិនចាំបាច់​។​

​ចាប់តាំងពី​ថ្ងៃ​២០​មីនា​មក ប៉ូលិស​បាន​ចាប់​ឃាត់ខ្លួន​មនុស្ស​ប្រមាណ​៤.៦០០​នាក់​និង​ឃាត់​ទុក​យានយន្ត​១.១២៥​គ្រឿង​ដោយ​សារ​រំលោភ​បំរាម​គោចរ​៕​ប្រែ​សម្រួល​៖​វាសនា​

ប៉ូលិស​ស្រ៊ី​លង្ការ ត្រៀម​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ទីក្រុង​កូឡុំបូ កាលពី​ថ្ងៃ​២៧​មីនា​