ស្លាប់​ជា​ក្រុមៈមនុស្ស​បួន​នាក់​បាត់​បង់ជីវិត​ដោយសារ​លង់ទឹក​នៅ​ឃុំ​ពាមជីកង​

1880
ចែករម្លែក

ដោយៈ​ប​.​ខុន / ភ្នំពេញៈ​មនុស្ស​ចំនួន​បួន​នាក់​មាន​ចាស់​មាន​ក្មេង​បាន​បាត់បង់​ជីវិត​ដោយសារ​លង់ទឹក​កាលពី​ព្រលប់​ថ្ងៃទី​១៤​ខែមេសា​ដែលជា​ថ្ងៃដំបូងនៃថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែ​ប្រពៃណីជាតិ​។​ហេតុការណ៍​អកុសល​នេះ​បាន​កើតឡើង នៅ​ចំណុច​ក្បាលកោះ ទល់មុខ​ភូមិ​ពាមជីកង ឃុំ​ពាមជីកង ស្រុក​កងមាស​ខេត្តកំពង់ចាម ។​

ប៉ូលិសកំពុងពិនិត្យសាកសពជនរងគ្រោះ

​ពុំមាន​ព័ត៌មាន​លំអិត​ក្នុងករណី​បណ្តាល​មាន​មនុស្ស​ស្លាប់​ដោយ​លង់​ទឹកជា​ក្រុម​នេះ​ទេ​។​ប៉ុន្តែ​តាម​របាយ​ការណ៍​​បឋម​របស់​សមត្ថកិច្ច​បាន​បង្ហាញថា​ជនរងគ្រោះ​ទាំង​បួន​នាក់​ជា​ជនជាតិខ្មែរ​អ៊ីស្លាម​។​ក្នុងនោះ​មាន​ទី​១​ឈ្មោះ ស្លេះ ហា​សា​ណាស់ ភេទ​ស្រី​អាយុ​៣៥​ឆ្នាំ ,​ទី​២.​ឈ្មោះ​អាណា​ហ្វី អា​ហ្វី​ណា​​ហ៊ីម ភេទ​ប្រុស អាយុ​១២​ឆ្នាំ​,​ទី​៣. ឈ្មោះ​អាណា​ហ្វី សារី​រ៉ា ភេទ​ស្រី អាយុ​៥​ឆ្នាំ និង​ទី​៤.​ឈ្មោះ​ជុក ឧស្មាន ភេទ​ស្រី​អាយុ​៨​ឆ្នាំ ។ អ្នក​ទាំង​បួន​នាក់​មាន​ទីលំនៅ​ភូមិ​សាច់​សូរ ឃុំ​ពាមជីកង ស្រុក​កងមាស ។​ចំណែក​សាកសព​រក​មិនទាន់​ឃើញ​ម្នាក់​ឈ្មោះ អាណា​ហ្វី​អា​ហ្វី​ណា​ហ៊ីម អាយុ​១២​ឆ្នាំ​។​

​ប្រភព​បន្តថា​មូលហេតុ​នៃ​ការស្លាប់​គឺ​ពួក​បាននាំគ្នា​ទៅលេង​ទឹក​នៅ​ចុង​កោះ​ក៏​ជួបនឹង​ហេតុការណ៍​អាក្រក់​នេះ​ឡើង ។​សមត្ថកិច្ច​ប៉ុស្តិ៍​ពាមជីកង​និង​ជំនាញ​បាន​សន្និដ្ឋានថា​សព​ទាំង​ពិតជា​ស្លាប់​ដោយ សារ​លង់ទឹក​មិន​ពាក់ព័ន្ធ​នឹង​រឿង​ព្រហ្មទណ្ឌ​ទេ​។​

​ដោយឡែក​លោក​គួច ចំរើន អភិបាលខេត្ត​កពង់​ចាម​នៅ​ព្រឹក​ថ្ងៃទី​១៥​ខែមេសា​នេះ បាន​ចាត់​បញ្ជូន តំណាង​នាំយក​ថវិកា​ចំនួន​ពីរលាន​រៀល​ទៅ​ចូលរួម​បុណ្យសព​ពលរដ្ឋ​ខ្មែរ​អ៊ីស្លាម​ចំនួន​បួន​នាក់​ដែល​បាន​ស្លាប់​ដោយ​សារ​លង់​។​

​លោក​អភិបាលខេត្តបាន​ប្រាប់​រស្មី​កម្ពុជា​ដោយ​សម្តែង​ការ​សោក​ស្តាយ​យ៉ាងខ្លាំង​ចំពោះ​ហេតុការណ៍​ដែល​បាន​កើតមាន​ឡើងលើ​គ្រួសារ​មួយ​ចំ​ពេលដែល​ប្រជាជន​កំពុង​សប្បាយរីករាយ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​។​

​លោក​អភិបាលខេត្ត​ដែល​ទោះបីជា​នៅ​កាលៈទេសៈ​ណា​ក៏​មិន​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ បាន​អំពាវនាវ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​រាល់​ការ​ដំណើរ​តាមផ្លូវ​ទឹកជា​ពិសេសរ​មណី​យ​ដ្ឋា​ន​តាម​មាត់ទឹក​ត្រូវ​មានការ​ប្រ​យ​ត្ន៏​អំពី​គ្រោះថ្នាក់​ដោយសារ​ទឹក​៕​មន​