ស្លាប់​លើក​ដំបូង​ដោយកូវី​ដ​១៩​នៅ​មី​យ៉ាន់​ម៉ា ចំ​ពេល​ចំនួន​ករណី​ឆ្លង​កើនឡើង​

308
ចែករម្លែក

​អ្នកនាំពាក្យ​រដ្ឋាភិបាល​កាលពី​ថ្ងៃ​អង្គារ​ទី​៣១​ខែ​មីនា​បាន​និយាយថា ប្រទេស​មី​យ៉ាន់​ម៉ា​មាន​អ្នក​ស្លាប់​លើ​ដំបូង​ដោយ​ជម្ងឺ​កូវី​ត​១៩ ។ បុរស​អាយុ​៦៨​ឆ្នាំ​ដែល​មាន​ជំងឺមហារីក​ផងដែរ​នេះ បាន​​ស្លាប់​នៅ​មន្ទីរពេទ្យ​មួយ​នៅ ទីក្រុង​យ៉ាងហ្គោន ប្រទេស​មី​យ៉ាន់​ម៉ា​។​

​ក្រសួង​សុខាភិបាល​មី​យ៉ាន់​ម៉ា​បាន​និយាយថា​គាត់​បាន​ស្វែងរក​ការ​ព្យាបាល​នៅ​ប្រទេស​អូស្ត្រាលី​ហើយ​បាន​ឈប់​សម្រាក​នៅ​ប្រទេស​សិង្ហ​បុរី​ក្នុង​ដំណើរ​ផ្លូវ​មក​កាន់​ប្រទេស​មី​យ៉ាន់​ម៉ា​។​

​ប្រទេស​មី​យ៉ាន់​ម៉ា បាន​បញ្ជាក់​អំពី​ករណី​ឆ្លង​វីរុស​នេះ​ចំនួន​១៤​នាក់ ដោយ​ភាគច្រើន​គឺ​អ្នក​ដែល​បាន​ធ្វើដំណើរ​ទៅ​បរទេស​។​

​ប៉ុន្តែ​ក្រសួងសុខាភិបាល​នេះ​បាន​ព្រមាន​កាលពី​ថ្ងៃអាទិត្យ​ថា​ប្រទេស​នេះ​មាន​ហានិភ័យ​ពី​ការផ្ទុះ​ខ្លាំង​នៃ​ជំងឺ​ឆ្លងកូវី​ដ​១៩​ដ៏​ខ្ពស់ បន្ទាប់ពី​ជន​ចំណាកស្រុក​រាប់​ម៉ឺន​នាក់​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​​បាន​ប្រញាប់ប្រញាល់​ត្រឡប់​មក​ប្រទេស​មី​យ៉ាន់​ម៉ា​វិញ នៅ​មុន​ពេល​ព្រំដែន​បិទ​កាលពី​ខែ​មីនា​៕​ប្រែ​សម្រួល​៖​សុខា/sn

មន្ត្រី​សុខាភិបាល​បាញ់ថ្នាំ​សម្រាប់​មេរោគ​ប្រឆាំង​វីរុស​កូវី​ដ​១៩ នៅ​ទីក្រុង​យ៉ាងហ្គោន ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃអាទិត្យ