ស្វា​ពីរ​ក្បាល​បើកឆាក​ប្រយុទ្ធ​គ្នា​ពិតជា​ដូច​មនុស្ស​ណាស់​

1651
ចែករម្លែក
  • 179
    Shares

​តាមរយៈ​រូបភាព​គួរឱ្យភ្ញាក់ផ្អើល​ទាំងនេះ បង្ហាញ​ពី​សកម្មភាព​ស្វា​ពីរ​ក្បាល​បើកឆាក​ប្រយុទ្ធ​គ្នា ស៊ីសាច់​ហត់​ឈាម​យ៉ាង​សាហាវ ដោយ​ហក់​ទាត់​ធាក់​ផង និង​ដាល់​ផង​។​

​ការបញ្ចេញ​ក្បាច់គុន​វ៉ៃ​គ្នា​របស់​ពួកវា​ពិតជា​ស្ទើរ​មិនគួរ​ឱ្យ​ជឿ ពីព្រោះ​វា​ពិតជា​ដូច​មនុស្ស​ពេក​ហើយ​។
​ទិដ្ឋភាព​ដ៏​កម្រ​បានឃើញ​នេះ​ត្រូវ​អ្នក​ថតរូប​ជនជាតិ​អង់គ្លេស ម្នាក់​ឈ្មោះ ដេវីត វីលៀម (David Williams) ដែល​រស់នៅក្នុង​ប្រទេស​ជប៉ុន ថត​បាន​ដោយ​ចៃដន្យ​នៅ​សួនសត្វ​តា​ម៉ា (Tama Zoo) ក្នុង​ទីក្រុង​តូ​ក្យូ​។

​រូបភាព​ទាំងនេះ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង បន្ទាប់ពី​ត្រូវបាន​សារព័ត៌មាន​ចុះផ្សាយ និង​ត្រូវគេ​បង្ហោះ​ចែករំលែក​តៗ​គ្នា​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​៕ ប្រែ​សម្រួល​: ខុម​