ហារី និង មេហ្គានផ្លាស់ទៅឡូសអ៊ែនជេឡេស

150
ចែករម្លែក

កាសែត The Sun របស់អង់គ្លេសរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ទី២៦មីនាថា ព្រះអង្គម្ចាស់ហារី និង មហេសីទ្រង់ មេហ្គាន បានចាកចេញពីកាណាដាទៅរស់នៅឡូសអ៊ែនជេឡេស កន្លែងដែលពួកទ្រង់មានគម្រោងយកធ្វើជាផ្ទះអចិន្ត្រៃយ៍ ក្រោយចុះចេញពីរាជកិច្ចរបស់អង់គ្លេស។

The Sun និយាយថា គូស្នេហ៍នេះបានជិះយន្តហោះឯកជនទៅឡូសអ៊ែនជេឡេស ប៉ុន្តែមិននិយាយថាហោះចេញនៅពេលណានោះទេ។ កាលពីសប្តាហ៍មុនសហរដ្ឋអាម៉េរិកនិងកាណាដាបានយល់ព្រមបិទព្រំដែនចំពោះការធ្វើដំណើរមិនចាំបាច់ដើម្បីសម្រាលបន្ទុកដល់ក្រុមគ្រូពេទ្យដែលកំពុងប្រយុទ្ធនឹងកូវីដ១៩។

អ្នកនាំពាក្យរបស់ព្រះអង្គម្ចាស់ហារីបានបដិសេធធ្វើអត្ថាធិប្បាយលើរបាយការណ៍ផ្តាច់មុខរបស់កាសែត The Sun ។

ហារីនិងមេហ្គាននឹងបញ្ចប់រាជកិច្ចរបស់ខ្លួននៅចុងខែមីនា ខណៈពួកទ្រង់ចាប់យកតួនាទីឈានមុខថ្មី ដែលមានមូលដ្ឋានចម្បងនៅអាម៉េរិកខាងជើង កន្លែងដែលពួកទ្រង់នឹងរកលុយទ្រទ្រង់ជីវភាពដោយខ្លួនឯង៕ ដោយ៖ កញ្ញាដាលីស

ហារីនិងមេហ្គានផ្ទេរមករស់នៅឡូសអ៊ែនជេឡេស