ហិង្សាដោយចេតនាៈរត់គេចខ្លួន​ជាង​១០​ឆ្នាំ​ទើប​ចាប់ខ្លួនបាន​

880
ចែករម្លែក

ដោយៈ​គ្រញូង​/បាត់ដំបងៈ​កម្លាំង​អធិការ​ក្រុង​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់​ដំបង​បាន​ឃាត់​​ខ្លួន​បុរសម្នាក់​កាលពី​ម៉ោង​១១​ព្រឹក​ថ្ងៃទី​៤​ខែកក្កដា​ឆ្នាំ​​២០១៨​នៅ​ចំណុច​អណ្តូង​ចេញ សង្កាត់​អូរ​​ចារ​ក្រុង​បាត់ដំបង​ដោយ​ជាប់​សង្ស័យ​ពីបទ​ហិង្សា​ដោយ​ចេតនា​។​

ជនសង្ស័យ​ឈ្មោះ​ព្រំ ម៉ៅ​

លោក​វរសេនីយ៍ឯក​ប៉ាង ហៀ​ង​អធិការ​នគរ​​បាល​ក្រុង​បាត់ដំបង​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ​ព្រំ ម៉ៅ អាយុ​៣១​ឆ្នាំមាន​ទីលំនៅ​ភូមិ​អណ្តូង​ចេញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ។​ការចាប់ខ្លួន​ជនសង្ស័យ​គឺ​អនុវត្តតាម​ដីកា​លេខ​283​ដ​ចខ ចុះ​ថ្ងៃទី​18​មេសា 2007​ដោយ​លោក​ផាន់​វណ្ណ​​រ័ត្ន​ចៅក្រម​ស៉ើ​ប​អង្កេត នៃ​សាល​ដំបូង​ខេត្ត​​បាត់ដំបង​ពាក់​ពន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២១​កុ​ម្ភៈ២០០៥នៅ​ចំណុច​​ភូមិ​អណ្តូង​ចេញ​សង្កាត់​អូរ​ចារ​ក្រុង​បាត់ដំបង​។​
ជ​នស​ង្ស័​បាន​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​៕