ហេតុអ្វី​ទើប​អ្នក​គួរ​ញ៉ាំ​សារាយ សមុទ្រ​?

124
ចែករម្លែក

សារាយសមុទ្រ​មិន​ត្រឹម​តែមាន​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ ចិញ្ចឹម​ដែល​ល្អ​ចំពោះ​សុខភាព​រាងកាយ​ផងដែរ​។ បន្លែ​សមុទ្រ​នេះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ iodine ជាតិ​ដែក ម៉ាញ៉េ​ស្យូ​ម កាល់ស្យូម វីតាមីន A វីតាមីន C និង​វីតាមីន B​។ សារាយសមុទ្រ ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ​និង​ប្រូតេអ៊ីន​ផងដែរ​។

១. គ្រប់គ្រង​អ័រម៉ូន​
​ការទទួល​ទាន​សារាយសមុទ្រ​អាចជួយ​គ្រប់គ្រង​កម្រិត​តុល្យភាព​នៃ​អ័រម៉ូន estradiol និង estrogen​។ អ័រម៉ូន​ទាំងពីរ​នេះ​ត្រូវការ​ចាំបាច់​សម្រាប់​ដំណើរការ​មុខងារ​ក៏ដូចជា​ការលូតលាស់ នៃ​សរីរាង្គ​បន្ត​ពូជ​។ ក្រៅពី​គ្រប់គ្រង​អ័រម៉ូន​ទាំងពីរ​នេះ សារាយសមុទ្រ​ក៏មាន​ប្រយោជន៍ កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់ ព្រមទាំង​ជំងឺ​ដទៃទៀត​ដែល​ពឹង​ផ្អែកលើ​កម្រិត នៃ​អ័រម៉ូន estrogen ផងដែរ​។​

២. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​កូនកណ្ដុរ​
​នេះ​ក៏​ព្រោះតែ​សារាយសមុទ្រ​មាន​ផ្ទុក​សារធាតុ Fucoidian ដែល​ជួយ​ប្រយុទ្ធប្រឆាំង​ជំងឺ មហារីក​។​

៣. ពង្រឹង​សុខភាព​ក្រ​ពេញទី​រ៉ូ​អ៊ី​ត
​សារាយសមុទ្រ​ជា​ជម្រើស​នៃ​អាហារ​ដ៏​ល្អ​បំផុត​មួយ​ដែល​អ្នកជំងឺ​ខ្សោយ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​មិនគួរ​មើលរំលង​។ សារាយសមុទ្រ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​អ៊ីយ៉ូដ កាល់ស្យូម ជាតិ​ស​សៃ វីតាមីន A វីតាមីន B វីតាមីន C វីតាមីន K និង​វីតាមីន E ដែល​ចាំបាច់​សម្រាប់​មុខងារ​នៃ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​។​

៤. ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង
​សារាយសមុទ្រ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​កាល់ស្យូម​ដែលជា​ជាតិ​រ៉ែ​ចាំបាច់​បំផុត​មួយ​សម្រាប់​រក្សា​សុខភាព​ឆ្អឹង​រឹងមាំ​។ កាល់ស្យូម​ក៏​ល្អ​សម្រាប់​សុខភាព​ធ​ញ​មេញ បេះដូង និង​សាច់ដុំ​ផងដែរ​។​

៥. កម្ចាត់​សារធាតុពុល​ពី​ក្នុង​ឈាម​
​នេះ​ក៏​ព្រោះតែ​សារាយសមុទ្រ​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​សារធាតុ​ក្លរ៉ូភីល​ដែលមាន​សមត្ថភាព​កម្ចាត់​ជាតិពុល​ក្នុង​ឈាម​។​

៦. ពង្រឹង​សុខភាព​បេះដូង
​សារាយសមុទ្រ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​ល្អៗ ជាតិ​ស​សៃ និង​ប្រូតេអ៊ីន​ដែល​ទទួល ខុសត្រូវ​សម្រាប់​រក្សា​សុខភាព​បេះដូង​ល្អប្រសើរ​៕ ដោយៈ​health.com.kh