ហ៊ឹម​… អេ​ក្វា​ឌ័​រ រកម​ឈូស​ដាក់​សាកស​ពលែង​បាន ព្រោះ​អ្នកស្លាប់​ដោយសារ​ ​កូ​វីដ​-១៩ ច្រើនពេក

207
ចែករម្លែក

ពេលនេះ​ប្រទេស​អេ​ក្វា​ឌ័​រ កំពុង​ជួប​វិបត្តិរ​កក្ដារ​មឈូស​ដាក់​សាក​សព​លែង​បាន ​ខណៈ​ចំនួនអ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា ឬ កូ​វីដ​-១៩ នៅក្នុង​ទីក្រុង ហ្គួ​យ៉ា​គ្វី​ល (Guayaquil) កើនឡើងខ្លាំង ធ្វើឱ្យ​អ្នកស្រុក​គ្មាន​ជម្រើស​ផ្សេង​ក្រៅតែពី​យក​ក្រដាសកាតុង (​ក្រដាស​រឹង​) ធ្វើ​មឈូស នេះ​បើ​យោងតាម​អាជ្ញាធរ​ក្រុង​បានបញ្ជាក់​កាលពី​ថ្ងៃអាទិត្យ ទី​៥ ខែមេសា​។
​ ​
​អាជ្ញាធរ​ក្នុង​ក្រុង​កំពង់ផែ​ជាប់​មហាសមុទ្រ​ប៉ាស៊ីហ្វិក ខាងលើនេះ​និយាយថា ខ្លួន​ទទួលបានជំនួយ​មឈូស​ធ្វើ​ពី​ក្រដាសកាតុង​សង្កត់​បង្ហាប់​ចំនួន ១.០០០ ពី​អ្នក​ផលិត​ក្នុងស្រុក ហើយ​បានប្រគល់​ឱ្យទៅ​ទី​បញ្ចុះសព​ក្នុង​មូលដ្ឋាន ២ កន្លែង​សម្រាប់​ប្រើប្រាស់​។​
​ ​
​អ្នកនាំពាក្យ​សាលាក្រុង​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា “​មានតែ​បែបនេះ​ទេ ទើប​អាចបំពេញបាន​តាម​តម្រូវការ ព្រោះ​គ្មាន​មឈូស​ទេ ហើយ​បើទោះជា​មាន​ក៏​ថ្លៃ​កប់​ពពក​ដែរ​”​។​
​ ​
​ខុទ្ទកាល័យ​សាលាក្រុង​នេះ​សរសេរ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ទ្វី​ត​ទ័​រថា “​មឈូស​ក្រដាសកា​តុង​នេះ​ជាការ​ជួយ​ដ៏​ល្អ​សម្រាប់​បញ្ចុះសព​អ្នក​ដែល​បាត់​បង់ជីវិត​ក្នុង ស្ថានភាព​អាសន្ន​នេះ​ដោយ​សេចក្ដីថ្លៃថ្នូរ​”៕ ប្រែ​សម្រួល​ដោយ​: ខុម/Ha