ហ្គ្រេហ្គោរី ថាយរី ប៊ូយ តារាសម្តែងក្នុងរឿង Twilight និងមិត្តស្រី ត្រូវគេប្រទះឃើញស្លាប់ទាំងពីរនៅក្នុងខុនដូនៅឡាសវេហ្គាស

161
ចែករម្លែក

លោក ហ្គ្រេហ្គោរី ថាយរី ប៊ូយ តារាសម្តែងក្នុងរឿង Twilight និងមិត្តស្រីរបស់គាត់ត្រូវគេប្រទះឃើញស្លាប់ទាំងពីរនាក់នៅក្នុងផ្ទះខុនដូរបស់ពួកគេនៅទីក្រុងឡាសវេហ្គាស។

ការិយាល័យកោសល្យវិច័យឡាសវេហ្គាសបានបញ្ជាក់ថា ប៊ូយអាយុ ៣០ ឆ្នាំ និងមិត្តស្រីឈ្មោះ ណាតាលី អាដេពូចូ អាយុ ២៧ ឆ្នាំ បានស្លាប់កាលពីថ្ងៃទី ១៣ ឧសភា។ មូលហេតុស្លាប់នៅមិនទាន់លាតត្រដាងទេ។

ប្រភពជាច្រើនបានប្រាប់វេបសាយ TMZ ថា សារធាតុម្សៅសមិនស្គាល់ឈ្មោះមួយត្រូវបានរកឃើញនៅកន្លែងកើតហេតុ ប៉ុន្តែម្សៅនោះមិនត្រូវបានអាជ្ញាធរបញ្ជាក់នោះទេ។

ប៊ូយត្រូវគេស្គាល់សម្រាប់ការដើរតួជាថៃល័រ ក្រូលី នៅក្នុងរឿង Twilight វគ្គ១។ តួក្រូលីប៊ិះនឹងបើកឡានបុកសម្លាប់តួឯកស្រីឈ្មោះ បេឡា ស្វាន សម្តែងដោយនាងគ្រីស្តិន ស្តេវ៉ាត មុនពេលនាងត្រូវបានសង្គ្រោះដោយរ៉ូបឺត ផាត់ទីនសុន សម្តែងដោយលោក អេដវ៉ាត ឃូលលីន។ លោកប៊ូយក៏បានបង្ហាញមុខក្នុងរឿង Apocalypse ក្នុងឆ្នាំ ២០១៨ ផងដែរ៕ ដោយ៖ កញ្ញាដាលីស