ហ្វីលីពីន​ចាប់ខ្លួន​មន្ត្រី​ពុករលួយ​ដែល​រត់គេចខ្លួន​ប្រគល់ឱ្យ​ចិន​

682
ចែករម្លែក

ក្រុមមន្ត្រី​ហ្វីលីពីន​បាន​ចាប់ខ្លួន​អតីតមន្ត្រី​រដ្ឋាភិបាល​ចិន​ម្នាក់​ដែល​តាម​ការចោទប្រកាន់​ថា​បាន​ប្រ​ពឹ​ត្ត​អំពើ​ឧក្រិដ្ឋកម្ម​សេដ្ឋ​និង​អំពើពុករលួយ​ហើយ​បានប្រគល់​​ឱ្យ​រដ្ឋាភិបាល​ចិន​។​

​លោក Xie Haojie អតីតមន្ត្រី​រដ្ឋាភិបាល​ចិន​នេះ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃអាទិត្យ​នៅ​ទីក្រុង​ម៉ានីល​ក្នុង​ប្រតិបត្តិ​ការដែល​បាន​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​ចិន​។​

​បុរស​អាយុ​៤៩​ឆ្នាំនេះ ត្រូវបាន​ចង់​ចាប់ខ្លួន​បំផុត​តាម​ការចោទប្រកាន់​ចោទ​ពីបទ​ពុករលួយ​ដែលមាន​ទឹកប្រាក់​សរុប​២១០​លាន​ដុល្លារ​។​

​ក្រុមមន្ត្រី​អន្តោប្រវេសន៍​ហ្វីលីពីន​បានប្រគល់​បុរស​ចិន​នេះ​ឱ្យ​ក្រុម​អាជ្ញាធរ​ចិន​នៅ​ទីក្រុង​ម៉ានីល​កាលពី​ថ្ងៃ​ពុធ​ទី​១៦​មករា​ដើម្បី​នាំខ្លួន​ទៅ​ចិន​វិញ​៕​ដោយ​៖​សុខា​/sn

​​លោក Xie Haojie អតីតមន្ត្រី​រដ្ឋាភិបាល​ចិន​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃអាទិត្យ​នៅ​ទីក្រុង​ម៉ានីល​និង​ត្រូវបាន​ប្រគល់អោយ​អាជ្ញាធរ​ចិន​កាលពី​ថ្ងៃ​ពុធ​ទី​១៦​មករា