ហ្វីលីពីន​ដកខ្លួន​ចេញពី​ការធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ២០១៩ ដោយ​លើកឡើង​ពី​ការខាតបង់​ក្នុង​សង្គ្រាម​នៅ​ក្រុង​ម៉ា​រ៉ាវី​

1124
ចែករម្លែក

​រដ្ឋាភិបាល​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី ២០ កក្កដា​ថា ប្រទេស​ហ្វីលីពីន​បាន​ដកខ្លួន​ចេញពី​ការធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​ស៊ី​ហ្គេម ២០១៩ ដើម្បី​ផ្តោតលើ​ការកសាង​ទីក្រុង ដែល​រង​ការបំផ្លិចបំផ្លាញ​ដោយសារ​សង្គ្រាម​រយៈពេល​ពីរ​ខែ​រវាង​កងកម្លាំង​សន្តិសុខ និង ពួក​សកម្មប្រយុទ្ធ​។​

​ប្រធាន​គណៈកម្មការ​កីឡា​ហ្វីលីពីន លោក វី​លលៀម រ៉ា​មី​រ៉េ​ស និយាយថា ក្រុមមន្ត្រី​កីឡា​របស់​ប្រទេស​បាន​បោះបង់ចោល​ជា​ផ្លូវការ​នូវ​ផែនការ​របស់ខ្លួន​ដើម្បី​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម បន្ទាប់ពី​កិច្ចប្រជុំ​ជាច្រើន ជាមួយ​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ​។​

​លោក​រ៉ា​មី​រ៉េ​ស​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​គណៈកម្មកា​រយ៉ា​ង​ដូច្នេះ “​ធនធាន​គួរតែ​ផ្តោត​មកលើ​ការស្តារ​និង​កសាង​ទីក្រុង​ម៉ា​រ៉ាវី​ឡើងវិញ ជាជាង​ផ្តល់​សម្រាប់​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ ២០១៩”​។

​ក្រុម​សកម្មប្រយុទ្ធ ដែល​បង្ហូតទង់ជាតិ​ខ្មៅ​របស់​រដ្ឋ​អ៊ីស្លាម បាន​គ្រប់គ្រង​ផ្នែក​ខ្លះ​នៃ​ទីក្រុង​ម៉ា​រ៉ាវី ស្ថិតនៅ​ភាគខាងត្បូង​ហ្វីលីពីន កាលពី​ពីរ​ខែ​មុន ដោយ​បង្កឱ្យមាន​ការប្រយុទ្ធ​គ្នា​អូស​បន្លាយពេល​យូរ​ជាមួយ​កងកម្លាំង​យោធា​។ មនុស្ស​ជាង ៥៥០ នាក់​បាន​ស្លាប់ និង ការវាយប្រហារ​តាម​អាកាស​និង​ការបាញ់​ផ្លោង​កាំភ្លើង​ធំ​បាន​បណ្តាលឱ្យ​ផ្នែក​ជាច្រើន​នៃ​ទីក្រុង​របស់​ប្រជាជន ២០០.០០០ នាក់​នេះ​រង​ការខូចខាត​៕ ដោយ៖ កញ្ញាដាលីស

ហ្វីលីពីន​បាន​ដកខ្លួន​ចេញពី​ការធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​ស៊ី​ហ្គេម ២០១៩ ដើម្បី​ផ្តោតលើ​ការកសាង​ទីក្រុង​ម៉ា​រ៉ាវី​ឡើងវិញ