ហ្វីលីពីន​សង្គ្រោះ​ប្តី​ប្រពន្ធ​ជនជាតិ​អង់គ្លេស​ដែល​ត្រូវបាន​ចាប់​ឃុំ​ទុក​ដោយ​ក្រុម​ជី​ហាដ​

359
ចែករម្លែក

​ក្រុម​អាជ្ញាធរ​បាន​និយាយថា ទាហាន​ហ្វីលីពីន​កាលពី​ថ្ងៃ​ចន្ទ​ទី​២៥​វិច្ឆិកា​បាន​សង្គ្រោះ​បុរស​អង់គ្លេស​ម្នាក់​និង​ភរិយា​របស់​គាត់​ពី​ក្រុម​ជី​ហាដ​ដែលមាន​ទំនាក់ទំនង​ជាមួយ​រដ្ឋ​​អ៊ីស្លាម នៅ​ពេល​ជិត​២​ខែ​បន្ទាប់​ពី​ប្តី​ប្រពន្ធ​នេះ​ត្រូវបាន​ចាប់ពង្រត់​ចេញពី​រមណីយដ្ឋាន​ឆ្នេរសមុទ្រ​របស់​ពួកគេ នៅ​តំបន់​ភាគខាងត្បូង​នៃ​ប្រទេស​ហ្វីលីពីន​។​

​កងទ័ព​បាន​រកឃើញ​អ្នក​ទាំង​២​បន្ទាប់​ពី​ការផ្ទុះអាវុធ​ជាមួយ​ក្រុម​ជនប្រដាប់អាវុធ​មក​ពី​ក្រុម​អា​ប៊ូ​សាយ​យ៉ា​ហ្វនៅ​លើកោះ​ចូឡូ ភាគ​ខាងត្បូង​ដែល​ជា​ទីតាំង​រឹងមាំ​របស់​​ក្រុម​អ្នក​ចាប់ពង្រត់​ដើម្បី​ទាមទារ​ប្រាក់​លោះ​។​

​លោក​ស៊ី​រី​លី​តូ សូបេ​ចាណា ឧត្តមសេនីយ៍ បាន​ប្រាប់​សារព័ត៌​មនា​AFP​ថា “​មាន​ការបាញ់​តតាំង​គ្នា​មួយ​រយៈពេល​ខ្លី​ប៉ុន្តែ​ក្រោយមក​ពួកគេ​បាន​បោះបង់​ចោល​ប្តី​ប្រពន្ធ​នេះ​​បន្ទាប់ពី​ត្រូវ​បាន​វាយ​សម្រុក​ខ្លាំង​ដោយ​កងកម្លាំង​រដ្ឋាភិបាល​”​។​

​អ្នកនាំពាក្យ​កងទ័ព​ប្រចាំ​តំបន់ បាន​និយាយថា គ្មាន​ការបង់ប្រាក់​លោះ​ទេ​។​

​ក្នុងពេល​ជាមួយគ្នា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អង់គ្លេស​លោក បាន​បញ្ជាក់​អំពី​ការជួយ​សង្គ្រោះ​ប្តី​ប្រពន្ធ​នេះ​ដោយ​និយាយថា​” អ្នក​ទាំង​២ គឺ លោក​អា​ឡាំង​និង​លោកស្រី​វី​ល​ម៉ា​ ហាយ​រ៉ូស មាន​សុវត្ថិភាព​និង​មាន​សុខភាព​ល្អ​ហើយ​ត្រូវបាន​ក្រុម​អាជ្ញាធរ​ហ្វីលីពីន​យកចិត្តទុកដាក់ “​។​

​ក្រុម​ជនប្រដាប់អាវុធ បាន​ចាប់ពង្រត់​ប្តី​ប្រពន្ធ​នេះ​កាលពី​ថ្ងៃទី​៤​ខែ​តុលា​នៅ​រមណីយដ្ឋាន​ឆ្នេរសមុទ្រ​របស់​ពួកគេ​នៅ​កោះ​មីន​ដា​ណាវ​ភាគខាងត្បូង​នៃ​ប្រទេស​ហ្វីលីពីន​៕​ដោយ​៖​សុខា​/sn

លោក​អា​ឡាំង​និង​លោកស្រី​វី​ល​ម៉ា ហាយ​រ៉ូស បង្ហាញខ្លួន​ក្នុងចំណោម​ទាហាន​ហ្វីលីពីន​