ហ្វូង​ឆ្កែ ហោះ​ឡើង​ធ្លោ​ទៅលើ​អាកាស​ប្រៀប​ដូច​វីរបុរស​ដ៏​ក្លាហាន​

170
ចែករម្លែក

អ្នក​ថតរូប​ដ៏​មាន​ទេពកោសល្យ​ខ្ពស់​ម្នាក់​បាន​ប្រើ​បច្ចេកទេស​ពិសេស​ថត​ផ្ដិត​យក​សកម្មភាព​ឆ្កែ រត់ និង​ហក់​ឡើង​ទៅលើ​អាកាស​ប្រៀប​ដូច​វា​ហោះ​យ៉ាង​អស្ចារ្យ​។​
​ ​
​បុរស​ជនជាតិ​អ៊ីតាលី ក្លូ​ឌី​អូ ពី​កូ​លី (Claudio Piccoli) វ័យ ៤៨​ឆ្នាំ​គឺជា​អ្នកឯកទេស​ខាង​ថតរូប​មាន សកម្មភាព និង​ថត​ផ្តិត​យក​រូបភាព​សត្វ​ដែល​រត់ និង​ហក់​ធ្លោរ​ឡើងទៅ​លើ​អាកាស​។​
​ ​
​គាត់​និយាយ​អំពី​ស្នាដៃ​រូបថត​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ទាំងនេះ​ថា “​ជាមួយ​រូបភាព​សុនខ​រត់ និង​លោត ហក់​ធ្លោ​ឡើង​ទៅលើ​អាកាស​ប្រៀប​ដូច​ហោះ ខ្ញុំ​ចង់បង្ហាញ​ភាព​រឹងប៉ឹង​របស់​ពួកវា​តាមរយៈ ភ្នែក​ពួកវា​។ ខ្ញុំ​ចង់​បង្ហាញថា សុនខ​អាចធ្វើ​អ្វី​ក៏បាន ឱ្យ​តែមាន​បង្ហាត់បង្ហាញ​ពួកវា​ត្រឹមត្រូវ​”៕ ប្រែ​សម្រួលៈ ខុម