ហ្វ៊ុនស៊ិនប៉ិច​ស្ងប់​មិនបាន​យូ​រៈ លោក​អ៊ុំ សា​រ៉ា​លាលែង​ពី​អនុប្រធាន​ប្រតិបត្តិការ​ខេត្តពោធិសាត់​

2015
ចែករម្លែក
សម្តេចក្រុមព្រះនរោត្តមរណប្ញទ្ធិ(រូបឯកសារ)

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​អ៊ុំ សា​រ៉ា អនុប្រធាន​ប្រតិបត្តិការ​​ខេត្តពោធិសាត់​របស់​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច បានដាក់​លិខិត​ទូលថ្វាយ​សម្តេចក្រុមព្រះ នរោត្តម រណរ​ទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច សុំលាលែង​ចេញពី​គណបក្ស និង​ពី​សមាជិកភាព​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដោយសារតែ​អស់ជំនឿ​លើ​អ្នកដឹកនាំ​។ លិខិត​លាលែង​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​៥ ខែមិថុនា ហើយ​រស្មី​កម្ពុ​ជាទ​តួ​ល​បាន​នៅ​ថ្ងៃទី​៦​មិថុនា​នេះ​។​

ក្នុង​លិខិត​លោក​អ៊ុំ​សា​រ៉ា បានទូល​ថ្វាយ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​អំពី​ជំហរ​របស់​អ្នកដឹកនាំ​គណបក្ស ហ្វ៊ុនស៊ិនប៉ិច ខេត្តពោធិសាត់ ការគ្រប់គ្រង​ផ្ទៃក្នុង បញ្ហា​គ្រួសារ បក្ខពួកនិយម ការ​លាប​ពណ៌​គ្នា​ការមើល​ងាយ​មើល ថោក​ការ​បំភ្លៃ​គុណសម្បត្តិ​ជាដើម​។​ទាំងអស់នេះ​ជាដើម​ចម​ជំរុញ​ទឹកចិត្ត​ស្វាមីភក្តិ​របស់លោក​ដែល​បាន​ខាំ​ស្មៅ​ដង្ហែ​តាម​ព្រះអង្គ តាំងពី​សង្គម​រាស្ត្រ​រាជាធិបតេយ្យ រហូតមកដល់​ហ្វ៊ុនស៊ិនប៉ិច លើក​ទី​២ ឲ្យ​សម្រេចចិត្ត​សុំលាលែង​ពី​តួនាទី និង​សមាជិក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។​
​ពុំទាន់​ដឹងថា​សម្តេចក្រុមព្រះ​ឆ្លើយ​យ៉ាងណា​នៅឡើយ​ទេ​៕​មន​