ឡជីវឧស្ម័នរកឃើញថ្មីជួយកសិករចំណេញច្រើនលើការដាំដុះ និងចំអិនអាហារ

94
ចែករម្លែក

ដោយ:ភ្នំខៀវ/បាត់ដំបង ៖​ ឡជីវឧស្ម័នបំប្លែងលាមកសត្វជាហ្គាសទើបរកឃើញថ្មីជួយកសិករចំណេញច្រើនទាំងការងារដាំដុះ និងចំអិនអាហារ។

ពលរដ្ឋជាកសិកររស់នៅក្នុងភូមិក្តោង ឃុំភ្នំសំពៅ ស្រុកបាណន់ដែលទើបបំពាក់ឡជីវឧស្ម័នធម្មជាតិ NBP បានរៀបរាប់ឲ្យដឹងថា តាមរយះបទបង្ហាញ ណែនាំ ក៏ដូចជាការសម្លឹងឃើញផលចំណេញលោកបានសម្រេចចិត្តបំពាក់ប្រើប្រាស់សាកល្បងដើម្បីទទួលយកនូវសារប្រយោជន៍ជាច្រើនព្រោះឡជីវឧស្ម័នបានកែច្នៃលាមកគោ លាមកជ្រូក កាកសំណល់​ផ្ទះបាយ និងស្លឹករុក្ខជាតិប៉ៃតងជាដើមបំប្លែងជាឧស្ម័នហ្គាសធម្មជាតិបម្រើការប្រើប្រាស់ចម្អិនអាហារប្រចាំថ្ងៃមិនចាំបាច់ចំណាយប្រាក់ទិញហ្គាសពីទីផ្សារដូចមុន។

ចំណែកលោក ស៊ាប ម៉ាញ ប្រធានបច្ចេកទេសឧស្ម័នហ្គាស NBP បានប្រាប់ឲ្យដឹងថា កម្មវិធីផ្តល់ឡជីវឧស្ម័ននេះគាំទ្រដោយរាជរដ្ឋាភិបាល តាមរយះក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រួមទាំងអគ្គនាយកដ្ឋានផលិតកម្មសត្វសំដៅលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ កាត់បន្ថយការកាប់បំផ្លាញព្រៃឈើ ក៏ដូចជាការប៉ះពាល់ឧស្ម័នផ្ទះកញ្ចក់ផងដែរ។

កម្មវិធីឡជីវឧស្ម័នធម្មជាតិនេះដែរកាន់តែមានភាពងាយស្រួលសម្រាប់ប្រជាកសិករដែលមានចិញ្ចឹមគោ ក្របី ឬជ្រូកជាដើមដែលលាមកសត្វទាំងអស់នេះគឺជាវត្ថុធាតុដើមផ្សំដ៏សំខាន់។ ទំហំឡចំនួន៤ម៉ែត្រគូបជាមធ្យមឮផលិតបានពី៣ ទៅ៥កំប៉ុងហ្គាសតូចសម្រាប់​ដាំស្លប្រចាំថ្ងៃរយះពេលយូអង្វែងដែលកសិករចំណេញប្រាក់ចាប់ពី៥០០ ទៅ៧៥០​ដុល្លាក្នុងមួយឆ្នាំ។

ប្រធានបច្ចេកទេសតំឡើងឡបានបញ្ជាក់បន្តថា ក្រៅពីអត្ថប្រយោជន៍ជាច្រើនខាងលើកាកសំណល់ឡជីវឧស្ម័ននេះក៏អាចយកមកប្រើប្រាស់ជាជីសរីរាង្គសំរាប់ដាក់លើដំណាំចំការ ដំណាំបន្លែគ្រប់ប្រភេទបានយ៉ាងល្អបំផុតផងដែរ។

ការតម្លើងឡជីវឧស្ម័នចំនួនមួយគ្រឿងសរុបជាទឹកប្រាក់ចំនួន៥៥០ដុល្លា ប៉ុន្តែតម្រូវឲ្យកសិករបង់ថ្លៃតម្លើងតែចំនួន៣៥០ដុល្លាប៉ុណ្ណោះនៅសល់ក្រៅពីនេះក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទរួមចំណែកបង់ឲ្យគ្រប់ចំនួនបន្ថែមចំនួន១៥០ដុល្លាអាមេរិកទៀត៕/B