ឡិច​ស៊ិ​ស​មួយគ្រឿង​ចុះ​ដេក​ក្នុង​ទឹក​យក​ជើងទ្រ​មេឃ​

986
ចែករម្លែក

​ដោយ​:​អង្គរតូច​/​សៀមរាបៈ​រថយន្ត​ឡិច​ស៊ិ​ស​RX300​មួយគ្រឿង​ទំនង​តៃកុង​ងងុយដេក​បាន​ហោះ​ទម្លាក់ខ្លួន​ចូលទៅ​ត្រាំ​ទឹក​លើក​ជើងទ្រ​មេឃ​ច្រ​ង៉ាង​តែ​មិន​បង្ក​ដល់​អ្នកដទៃ​ទេ​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ក្នុងភូមិ​អន្លង់​ពីរ​ឃុំ​ត្រពាំង​ធំ​ស្រុក​ប្រា​ទ​បាគង​កាឡពី​ម៉ោង​១១​និង​៤០​នាទី​ថ្ងៃទី​២៩​ខែកញ្ញា​ឆ្នាំ​២០១៨​។​

​លោក​អនុ សេនីយ៍​ឯក​មុត ស៊ន់​នាយរង​ផ្នែក​ចរាចរណ៍​ស្រុក​បានឱ្យដឹងថា​រថយន្ត​គ្រោះថ្នាក់​ខាងលើ ម៉ាក​ឡិច​ស៊ិ​ស​RX 300​ពណ៌​សកាំ​ម៉ៃ ពា​កក់​ស្លាក​លេខ​ភ្នំពេញ​2AN 8832​។ បើកបរ​ដោយ​ឈ្មោះ​តូច គឹម​លី​ភេទ​ប្រុស​អាយុ​៦៩​ឆ្នាំមាន​ទីលំនៅ​ភូមិ​ទួល​រការ​២​សង្កាត់​ចាក់អង្រែ​ភ្នំពេញ​។​បើក​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។

​លោក​បន្តថា​តាម​ការសាកសួរ​តៃកុង​ងងុយដេក​ងោក​មួយភាំង​ក៏​រ៉េ​ចង្កូត​ធ្លាក់​ផ្លូវ​បែបនេះ​តែម្តង​។ ប៉ុន្តែ​មិនមាន​គ្រោះថ្នាក់​ខ្លួនឯង​និង មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ​នោះឡើយ​។​លោក​នាយរង​ផ្នែក​បញ្ជាក់ថា ដោយ​គ្រោះថ្នាក់​នេះ​បង្កដោយ​ខ្លួនឯង ហើយ​មិនបាន​បង្ក​ដល់​អ្នកដទៃ សមត្ថកិច្ច​ផ្តល់​សិទ្ធិ​ឱ្យ​ម្ចាស់​រក​រថយន្តស្ទូច យកទៅ​ជួសជុល​ដោយ ខ្លួនឯង​៕S/​