ឡើង​ចងក​លើ​ដើមឈើ របូត​ក្រមា​ធ្លាក់​រងរបួស​ធ្ងន់ ឡានពេទ្យ​ឯកជន​មិន​ជួយ​ដឹក​

401
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ មាន​អាយុ​ជាង​៣០​ឆ្នាំ ហើយ​មិនដឹងថា​មាន​បញ្ហា​ឬ​វិ​ប្ប​ដិ​សេរី​អ្វី បានសម្រេច​ចិត្ត​រហូត​ដល់​ឡើង​ចងក​លើ​ដើមឈើ តែ​មិនបាន​សម្រេច របូត​ធ្លាក់ចុះ​បោក​នឹង​បង់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ រថយន្ត​គ្លីនិក​ឯកជន​មិន​រវល់​អើពើ​ជួយ​ដឹក​យកទៅ​សង្គ្រោះ បង្ក​ឲ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅក្នុង​បរិវេណ​វត្ត​ជម្ពូ​វ័ន ភូមិ​ជម្ពូ​វ័ន​១ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​តាម​ប្រជាពលរដ្ឋ អ្នករត់ម៉ូតូឌុប កង់​បី ប្រចាំ​នៅ​ក្លោងទ្វារវត្ត​ជម្ពូ​វ័ន បាន​ឲ្យ​ដឹងថា បុរស​ខាងលើ​ឡើង​ចងក លើ​ដើម​អង្កាញ់ កម្ពស់​ជាង​២​ម៉ែត្រ បំណង​បញ្ចប់ជីវិត តែ​មិនបាន​ដោយ​របូត​ក្រមា ទើប​ធ្លាក់ បណ្តាល​ឲ្យ​បោក​ក្បាល​នឹង​បង រងរបួស​ធ្ងន់​។​

​ជនរងគ្រោះ​មិនត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះទេ មាន​អាយុ​ជាង​៣០​ឆ្នាំ មាន​បា​ឡូ​ដាក់​ខោអាវ​១ និង​កាបូប​លុយ មាន​លុយ​មួយចំនួន​។​

​ក្រោយ​កើតហេតុ អស់​រយៈពេល​ជាង​១​ម៉ោង មិនឃើញ​ឡានពេទ្យ​ឯកជន មក​ប្រជែង​ដណ្តើម​គ្នា​ដូច​សព្វដង ។ បើតាម​មតិ​មហាជន​បាន​លើកឡើងថា ឡានពេទ្យ​ឯកជន​អស់ទាំងនោះ ដែល​រត់​បើក​ប្រជែង ដណ្តើម​ជនរងគ្រោះ​គ្នា​ទាំងយប់​ថ្ងៃ នាពេល​បច្ចុប្បន្ននេះ កាលបើ​ស្តាប់ឮ​តាម​ប្រព័ន្ធ​វិទ្យុទាក់ទង ថា​ជនរងគ្រោះ ក្រីក្រ ជនអនាថា ប​ច្បាស់​ប្រាកដ​ហើយ មិន​ចេញទៅ​ជួយសង្គ្រោះ​ឡើយ គឺ​រុញ​ដាក់​ឲ្យ​ឡានពេទ្យ​រដ្ឋ​ហើយ ហើយ​ជនរងគ្រោះ​ខាងលើ ក្រោយពី​មិនឃើញ​ឡានពេទ្យ គ្លីនិក របស់លោក លោកស្រី មកជួយ ទើប​ស​ព្រះសង្ឃ​ស្នើសុំ រថយន្ត​របស់​អង្គភាព​៧១១ ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​៕ ល​