អគារទីស្តីការថ្មីរបស់ក្រសួងដែនដី​ចាប់ផ្តើមសាងសង់នៅខាងជើង​ក្រុងភ្នំពេញ

292
ចែករម្លែក

ដោយៈប.ខុន/ភ្នំពេញ ៖ អគារទីស្តីថ្មីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ រៀបចំពិធីក្រុងពាលី និង ចាប់ផ្តើមដំណើរការការដ្ឋានសាងសង់អគារទីស្តីការថ្មី នៅជាប់នឹងច្រកចេញចូលទីក្រុងរណបហ្ក្រេនភ្នំពេញអន្តរជាតិនាថ្ងៃទី២៨ខែមករា។ ឯអគាររបស់ក្រសួងសព្វថ្ងៃនៅជាប់មហាវិថីព្រះមុនីវង្សនឹងត្រូវប្រគល់ឱ្យទៅ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និង សំណង់។

ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ ២០២០​បានជូនដំណឹងថាក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ នឹងរៀ ប ចំពិធីក្រុងពាលី និង ចាប់ផ្តើមដំណើរការការដ្ឋានសាងសង់អគារទីស្តីការថ្មី នៅ ព្រឹកថ្ងៃទី២៨ខែមករាឆ្នាំ២០២០ ស្ថិតនៅភូមិអន្លង់ ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែន សុខ រាជធានីភ្នំពេញ ។

ទីតាំងទីស្តីការថ្មីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណ ង់នេះ ត្រូវបានគេស្គាល់ថា ស្ថិតនៅជាប់នឹងខាងជើងក្លោងទ្វារក្រុងរណបហ្ក្រេនភ្នំពេញ អន្តរជាតិ នាភាគខាងជើងនៃរាជធានី ជាតំបន់កំពុងមានការអភិវឌ្ឍខ្លាំងផ្នែកលំ នៅស្ថាន។

លោកសេង ឡូត អគ្គនាយករដ្ឋបាលនិងជាអ្នកនាំពាក្យរបស់ក្រសួងរៀចំ ដែនដី នគរូបនីយកម្មនិងសំណង់បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២៥ខែមករា ឆ្នាំ២០២០ថាពិធីក្រុងពាលីនិងបើកដំណើរការសាងសង់អគារទីស្តីថ្មីរបស់ក្រសួង នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ខែមករាដូចការគ្រោងទុក។

មន្ត្រីអ្នកនាំពាក្យក្រសួងខាងលើបានបញ្ជាក់ថា អគារថ្មីដែលនឹងសាងសង់ នៅលើទីតាំងថ្មីមានទំហំបីហិកតានេះ មានកម្ពស់៥ជាន់ និងមានផ្ទៃក្រឡាជិត៥ ម៉ឺនម៉ែត្រក្រឡាគឺធំជាងកន្លែងសព្វថ្ងៃ។ឯអគាររបស់ក្រសួងសព្វថ្ងៃនឹងប្រគល់ឱ្យ ទៅមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម និង សំណង់រាជធានីភ្នំពេញ បន្ទាប់ពីអគារ សាងសង់ រួច។

គួររំលឹកឱ្យដឹងថាអគារទីស្តីការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់សព្វថ្ងៃនៅជាប់មហាវិថីព្រះមុនីវង្ស ជាកន្លែងមានការកកស្ទះចរាចរ រាល់ថ្ងៃដោយសារទីតាំងចង្អៀតគ្មានកន្លែងចតរថយន្តក្រោមដី។ ឯមន្ទីររៀបចំដែ នដី នគរូបនីយកម្ម និង សំណង់រាជធានីភ្នំពេញក៏ស្ថិតនៅជាប់ខាងក្រោយរបស់ ក្រសួងនេះដែរ៕B/