អគារសិក្សា​១​ខ្នង​ជា​អំណោយ​សម្តេច​ក្រឡាហោម​ស ខេង​តម្លៃ​ជិត​១០​ម៉ឺន​ដុល្លារ​សាងសង់​បាន​៨០​ភាគរយ​ហើយ​

905
ចែករម្លែក

​ដោយ:គ្រញូង​/បាត់​ដំប​ង ៖ កាលពី​ព្រឹក​ថ្ងៃទី​១៧​ ខែ​វិច្ឆិក ​ឆ្នាំ​២០១៨​ ក្រុមការងារ​ចុះជួយ​ឃុំ​តា​ប៉ុន​ស្រុក​សង្កែ​ដឹកនាំ​ដោយ​លោក​កុល វី​រក្ស​ប្រធាន​ក្រុម​ការ​​ងារ​អមដំណើរ​លោក តាន់ មី​សែ​ល សមាជិក​ក្រុមការងារ​ចុះជួយ​ឃុំ​តា​ប៉ុន​និង​ប្រតិភូ​ចំនួន​ទៀត អាជ្ញាធរ​ដែនដី ស្រុក ឃុំ ព្រមទាំង​​លោកគ្រូ​អ្នកគ្រូ​ចុះ​ពិនិត្យមើល អគារសិក្សា​១​ខ្នង​មាន​៥​បន្ទប់​តម្លៃ​ជិត​១០​ម៉ឺន​ដុល្លារ​អាមេរិក ដែលជា​អំណោយ​សម្តេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​តំណាងរាស្ត្រ​ខេត្តបាត់ដំបង​ដើម្បី​ចុះ​ពិនិត្យ​និង​ជំរុញ​ក្រុម​ជាង​ទាំងអស់ ធ្វើឱ្យបាន​ឆាប់​រួច និង​ត្រូវ​បានដាក់​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ដើម្បីឱ្យ​សិស្សានុសិស្ស​បាន​ចូល​សិក្សា​នាពេល​ខាងមុខនេះ​។​

លោក​កុល វី​រក្ស​បាន​បញ្ជាក់ថា​ការចុះ​ត្រួតពិនិត្យ​អនុវិទ្យាល័យ​ស្វាស ស្ថិត​ក្នុងភូមិ​ស្វាយស​ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង ​គឺជា​អំណោយ​របស់រ​រាជរដ្ឋាភិបាល​កម្ពុ​ជានា​អាណត្តិ​ទី​៦​ថ្មី​នេះ ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​សម្តេច​ក្រឡាហោម​ស ខេង អនុ​ប្រ​​ធាន​គណបក្ស តែងតែ​គិតគូរ​ពី​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជាប្រចាំ តាមរយៈ​ការកសាង​សមិទ្ធិផល​លើ​គ្រប់​វិស័យ​ជាច្រើន​ជូន​ជាតិ និង​ប្រជាពលរដ្ឋ​កន្លងមក និង​បានធ្វើ​ការអភិវឌ្ឍ​ជាតិ​បន្តទៀត ដើម្បី​បម្រើ​សេចក្តីត្រូវការ របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​។​

លោក​ប្រធាន​ក្រុមការងារ​បានបញ្ជាក់​ថា ទោះជា​សមិទ្ធិផល​ដែល កសាង​ដោយ​គណបក្ស​ប្រជាជនមាន​ច្រើនយ៉ាង​ក៏ដោយ តែ​ភាពខ្វះខាត​នៅតែមាន ហើយ​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ពង្រឹង​មូលដ្ឋាន​បាន និង​កំពុង​បន្តធ្វើ​ថែមទៀត ជាក់ស្តែង​ថ្ងៃនេះ ដើម្បី​ឆ្លើយតប​តាម​សំណូមពរ របស់លោក​គ្រូ អ្នកគ្រូ សិ​ស្សា​​នុ​សិស្ស​កន្លងមក​សម្តេច​ក្រ​ឡា​ហោម​ស ខេង បានផ្តល់​អគារសិក្សា​១​ខ្នង តម្លៃ​ជិត​១០​ម៉ឺន​ដុល្លារ​អាមេរិក ហើយ​បានធ្វើ​ពិធី​ក្រុង​ពិ​លី​បើក​ការដ្ឋាន​សាងសង់​អគារ​នេះ​កន្លងមក​។​

ទាំង​លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស​ទាំង​​អស់ មានចិត្ត​សប្បាយរីករាយ​យ៉ាងខ្លាំង ដែល​ទទួល​ទ​ទួ​បាន​សមិទ្ធិផល​​ថ្មី​នេះ​មួយ​នេះ​ទៀត ដើម្បី​ផ្តល់ឱកាស​ឱ្យ​សិស្ស​ផ្សេងទៀត​ចូលរៀន​សូត្រ​បាន​ស្រួល​ជាង​មុន និង​ទូលាយ​ជាង​មុន​ផងដែរ​។​លោក កុល វីរ​ក្ស បាន​បន្តទៀតថា ក្រោយពី​សាងសង់​រួចហើយ​នឹង​ប្រគល់​ជូនទៅ​សាលា​ហើយ សូម​នាំគ្នា​ជួយ​ថែរក្សា​សមិទ្ធិផល​ទាំង​​នេះ ឲ្យបាន​ល្អ​និង​សិស្ស​បាន​ចូលរៀន​គ្រប់​ជំនាន់​ត​គ្នា​រហូត​ទៅ ដើម្បី​ពង្រឹងគុណភាព​លើ​វិស័យ​អប់រំ ពង្រីក​ធនធានមនុស្ស មាន​កាន់តែច្រើន​និង​បន្តទៅ​រៀន​នៅ​សាកលវិទ្យាល័យ​បន្ថែមទៀត ដើម្បី​មានចំណេះដឹង​ទាំងនេះ​សម្រាប់​កសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ​យើង ឱ្យ​សំបូរ​សប្បាយ​ដល់​កូនចៅ​ជំនាន់​ក្រោយ​ផង​៕B/