អគារ​ថ្មី​១​ខ្នង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី ដែលជា​ជំនួយ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដាក់​ឡាក់ ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

1490
ចែករម្លែក
  • 23
    Shares

ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ូ សា​គុណ អគ្គ​ស្នងការរង​នគរបាលជាតិ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​ថ្មី​១​ខ្នង របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី (​កម្ពុជា​) ដែលជា​ជំនួយ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដាក់​ឡាក់ (​វៀតណាម​) ដោយមាន​ការចូលរួម​ពី​សំណាក់​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត លោក វរសេនីយ៍ឯក វូ ហុង​វាំង ស្នងការ​នគរបាល​ខេត្ត ដែល​ប្រព្រឹត្តទៅ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី នា​រសៀល​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៨៕ ​