អគារ​២បន្ថែម​ទៀត​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ត្រូវ​បាន​បិទ​មិន​អោយ​ចេញ​ចូល​ខណៈ​ការ​ឆ្លងកូវី​ដ​កើនឡើង​

198
ចែករម្លែក

​ប្រទេស​ម៉ាឡេស៊ី​បានដាក់​អគារ​ចំនួន​២​ប្លុក​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ក្រោម​ការត្រួតពិនិត្យ​ចលនា​ចេញចូល កាលពី​ថ្ងៃ​អង្គារ​ទី​០៧​មេសា​ខណៈ​ដែល​ចំនួន​ករណី​ឆ្លង​ជំងឺ​កូវី​ដ​១៩​ថ្មី​នៅ​ប្រទេស​នេះ​បាន​​បន្ត​កើនឡើង​។​

​បទបញ្ជា​ត្រួតពិនិត្យ​ចលនា​មនុស្ស​នេះ ត្រូវបាន​អនុវត្ត​បន្ទាប់​ពី​ករណី​ឆ្លង​វីរុស​ចំនួន​១៥​នាក់​ត្រូវបាន​រកឃើញ​នៅ​ប្លុក​អគារ​២​ទាំងនេះ​ក្នុង​សង្កាត់​Jalan Masjid India ក្នុង​ទីក្រុង​នេះ​ដែល​នាំអោយ​​ប៉ះពាល់​មនុស្ស​ជិត​៦.០០០​នាក់​។ កាលពី​ពេលមុន​នេះ​បទបញ្ជា​ត្រួតពិនិត្យ​ចលនា​នេះ ក៏​បាន​បិទ​ការចេញចូល​ផងដែរ​នៅ​សង្កាត់​ក្រុង​ចំនួន​២​នៅ​ទីក្រុង​នេះ​។​

​ប្រទេស​ម៉ាឡេស៊ី​មាន​ចំនួន​អ្នក​ឆ្លងកូវី​ដ​១៩​ខ្ពស់​បំផុត​នៅ​អាស៊ីអាគ្នេយ៍ ដោយ​កាលពី​ថ្ងៃ​អង្គារ​បាន​រាយការណ៍​ករណី​ឆ្លង​វីរុស​ថ្មី​ចំនួ ១៧០ ករណី​ដែល​នាំឱ្យ​មាន​ចំនួន​ករណី​ឆ្លង​សរុប​៣.៩៦៣​នាក់​ និង​មាន​អ្នកស្លាប់​៦៣​នាក់​។​

​បទបញ្ជា​នេះ បាន​បិទ​ផ្នែក​មួយ​ចំនួន​នៅ​ប្រទេស​ម៉ាឡេស៊ី​ចាប់ពី​ថ្ងៃទី​១៨​ខែ​មីនា​ដើម្បី​បញ្ឈប់​ការឆ្លង​រាលដាល​នៃ​ជំងឺ​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

ទាហាន​ដាក់​ព័ទ្ធ​លួស​បន្លា​នៅ​ប្លុក​អគារ​២​នៅ​សង្កាត់​Jalan Masjid India នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ​បន្ទាប់ពី​រកឃើញ​ករណី​ឆ្លង​វីរុស​ចំនួន​១៥​នាក់​