អគ្គស្នងការ​នគរបាល​ជាតិព្រមាន​ដក​មន្ត្រីនគរបាល​ចេញពី​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ និង​ដាក់ទោស​តាមច្បាប់​បើសិនជា​រកឃើញថា​មាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន

755
ចែករម្លែក
  • 6
    Shares

ដោយ:សុខុម​/ស្ទឹងត្រែង ៖ នាយ​ឧ​ត្ត​ម​សេនីយ៍​ម៉ក់​ជី​តូ អគ្គស្នងការរង​នគរបាលជាតិ​បាន​ព្រមាន ដក​មន្ត្រីនគរបាល​រូប​ណា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន ចេញពី​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ និង​ដាក់ទណ្ឌកម្ម​ទៅតាម​ផ្លូវច្បាប់។​

ការព្រមាន​នេះ​ បាន​ធ្វើឡើង​នៅក្នុង​ពិធី​បិទ​សន្និបាទ​បូល​សរុប​លទ្ធផល​ការងារ​នគរបាល ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​បន្ត​ឆ្នាំ​២០១៩​។​

នាយ​ឧ​ត្ត​ម​សេនីយ៍​ម៉ក់​ជី​តូ​មានប្រសាសន៍ នៅក្នុង​ពិធី​ប្រកាស​ផ្លាស់ប្តូរ​តួនាទី ភារកិច្ច តម្លើង​ឋានន្តរស័ក្តិ មន្ត្រីនគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ជិត​២០​នាក់ កាលពី​រសៀល​ថ្ងៃទី​១៤​ខែមីនា​ឆ្នាំ​២០១៩​។​

នៅក្នុង​ពិធី​នោះ នាយ​ឧ​ត្ត​សេនីយ៍ ម៉ក់ ជី​តូ លោក​បាន​ព្រមាន​ដល់​មន្ត្រីនគរបាល​ណា ដែល​ធ្វើជា​ខ្នងបង្អែក ដល់​អ្នកប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន និង​មន្ត្រីនគរបាល ដែល​សេព ប្រើប្រាស់ ចែកចាយ និង​ជួញដូរ​គ្រឿងញៀន ត្រូវតែ​ដកខ្លួន​ចេញ ហើយ​បញ្ឈប់​ជាបន្ទាន់ ។​បើ​ពុំ​នោះទេ​ករណី​រកឃើញថា មន្ត្រីនគរបាល​រូប​ណា នៅតែ​ជាប់ជំពាក់​នៅក្នុង​បទល្មើស​គ្រឿងញៀន ក៏ដូចជា​ល្បែង​ពាលា​អាវាសែ​នានា​នឹង​ត្រូវបាន​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​នគរបាលជាតិ នៃ​ក្រសួងមហាផ្ទៃ និង​ដាក់ទោស​ទៅតាម​ច្បាប់​គ្រឿងញៀន​កម្ពុ​ជា​។​

នៅក្នុង​ពិធី​បិទ​សន្និបាត​នោះ​ផងដែរ ក៏មាន​ការប្រកាស​សេចក្តី​សំរេច​របស់​ក្រសួង​មហាផ្ទៃ​ដល់​មន្ត្រីនគរបាល​ជាច្រើនរូប​។ ​មាន​មន្ត្រីនគរបាល​១៨​រូប ត្រូវបាន​ផ្លាស់ប្តូរ តួនាទី ភារកិច្ច និង​តម្លើង​ឋានន្តរស័ក្តិ គឺ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី២​រូប ថ្នាក់​វរៈសេនីយ៍ឯក ៤​រូប ថ្នាក់​វរៈសេនីយ៍ទោ៦​រូប ថ្នាក់​អនុសេនីយ៍ឯក២​រូប និង​ថ្នាក់​អនុសេនីយ៍ទោ៤​រូប នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​៕​B/