អង្គការសហប្រជាជាតិ​អំពាវនាវ​ឱ្យ​មាន​កិច្ចសហប្រតិបត្តិការ​ជាស​កល​ប្រឆាំង​កូវី​ដ​១៩

127
ចែករម្លែក

​មហាសន្និបាត​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០២​ខែ​មីនា​បាន​អនុម័ត​សេចក្តីសម្រេច​ចិត្ត​មួយ​ដែល​អំពាវនាវ​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​ជា​អន្តរជាតិ​និង​ពហុភាគី ដើម្បី​ប្រយុទ្ធប្រឆាំង​​ជំងឺ​ឆ្លងកូវី​ដ​១៩​។ នេះ​ជា​ការអំពាវនាវ​លើកដំបូង​ដែល​ចេញពី​ស្ថាប័ន​អន្តរជាតិ​នេះ​ចាប់តាំងពី​ការឆ្លង​ដាល​នៃ​ជំងឺ​រាតត្បាត​នេះ​។​

​សេចក្តីសម្រេចចិត្ត ដែល​ត្រូវបាន​អនុម័ត​ដោយ​មតិ​ឯកច្ឆន្ទ​នេះ ក៏​សង្កត់ធ្ងន់​ផងដែរ​ទៅលើ​ភាពចាំបាច់​នៃ​ការគោរព​សិទ្ធិមនុស្ស​ពេញលេញ​និង​ថា គ្មាន​ការរើសអើង ការប្រកាន់​ជាតិ​សាសន៍​និង​​ការ​ស្អប់ខ្ពើម​ជនបរទេស នៅក្នុង​ការឆ្លើយតប​ទៅនឹង​រោគរាតត្បាត​នេះ​។​

​សេចក្តីសម្រេចចិត្ត​អង្គការសហប្រជាជាតិ​នេះ សង្កត់ធ្ងន់​ទៅលើ​តួនាទី​សំខាន់ របស់​ស្ថាប័ន​នេះ​ចំពោះ​វិបត្តិ​សុខភាព​និង​សេដ្ឋកិច្ចពិភពលោក​។ អ្នកការទូត​បាន​និយាយថា វា​ត្រូវ​បាន​ដាក់ជូន​​ដោយ ប្រទេស​ស្វីស ឥណ្ឌូនេស៊ី សិង្ហ​បុរី ន័​រវែ​ស លិចតិ​ន​ស្តាញ និង ហ្គា​ណា ហើយ ត្រូវបាន​អនុម័ត ដោយ​រដ្ឋ​១៨៨​នៃ​ចំនួន​រដ្ឋ​១៩៣ ដែល​បង្កើត​ស្ថាប័ន​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

មិន​ដូច​សេចក្តីសំរេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ទេ សេចក្តីសំរេចចិត្ត​របស់​មហាសន្និបាតអ​ង្គ​ការ​សហប្រជាជាតិ​មិន​តំរូវ​អោយ​អនុវត្ត​ជា​ចាំបាច់​ទេ តែ​វា​មាន​តំលៃ​នយោបាយ​​អាស្រ័យ​លើ​ការគាំទ្រ​របស់​សមាជិក​