អង្គការ​ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍​ផ្តល់​ស្បៀងអាហារ​ដល់​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ

81
ចែករម្លែក

ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​អង្គការ​ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍​ផ្តល់​ស្បៀងអាហារ​ដល់​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ កាលពី​សៀ​ល​ថ្ងៃទី​១៧​ខែឧសភា​ឆ្នាំ​២០២០ ។​លោក​ធម្ម​បណ្ឌិត​ហេង មុនី​ចិន្តា នាយក​អង្គការ​ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍​(BFD ) តាមរយៈ​លោក​ប្រធាន​សាខា​ខេត្តបន្ទាយមានជ័យ ។​

ធម្ម​បណ្ឌិត​ហេង​មុនី​ចិន្តា​បាន​ផ្តល់ជូន​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​នូវ​អង្ករ​១.០០០​គីឡូក្រាម​ទឹកបរិសុទ្ធ​៦០​យួរ​ទឹកត្រី​ទឹកស៊ីអ៊ីវ​៨​យួរ​។​ក្នុង​បំណង​ដើម្បី​រួមចំណែក​ជួយ​បន្ត​ដល់​ពលរដ្ឋ​ខ្វះខាត​ជួប​ការលំបាក​ដែល​រង​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​១៩​។​លោក​អ៊ុ​រាត្រី​បាន​ថ្លែងអំណរគុណ​ដល់​អង្គកា​រ​ដែលជា​ដៃគូ​អភិវឌ្ឍន៍​ក្នុងការ​រួមចំណែក​នេះហើយ​លោក​ធានាថា​នឹង​ប្រើប្រាស់​ជំនួយ​នេះ​ឱ្យចំ​គោលដៅ​និង​មាន​ប្រសិទ្ធិភាព ។​

យោង​តំណាង​អង្គការ​ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍​បានឱ្យដឹងថា​៖​ការរួមចំណែក​បែបនេះ​របស់​អង្គការ​គឺមាន​នៅតាម​ខេត្ត​គោលដៅ​ដែល​អង្គការ​បាន​ប្រតិបត្តិការ​។​ដោយឡែក​ខេត្តបន្ទាយមានជ័យ​បានផ្តល់​ចំនួន​១.៥០០​គីឡូក្រាម​។​ក្នុង​៥០០​គីឡូក្រាម​គឺ​បុគ្គលិក​អង្គការ​បាន​ដើរ​ចែក​តាម​ចំណុច​ដែល​ជួបនឹង​ពលរដ្ឋ​ងាយ​រងគ្រោះ​ខ្វះ​ស្បៀង​ផង ៕S/