អតីតតារាសិច មៀ ខាលីហ្វា នឹងស្រាតដើម្បីរៃអង្គាសលុយជួយទិញចំណីអាហារសម្រាប់អ្នកដែលជាប់នៅក្នុងផ្ទះនៅអាម៉េរិក ចំពេលកូវីដកំពុងវាយលុក

930
ចែករម្លែក

អតីតតួសិចកូនកាត់អាម៉េរិកលីបង់ ដែលទទួលបានប្រជាប្រិយភាពខ្លាំងអំឡុងការប្រឡូកអាជីពកុនអាសអាភាសរយៈពេល ៧ ខែរបស់នាង បានរកនឹកឃើញបង្កើតកម្មវិធីសប្បុរសធម៌មួយសម្រាប់អ្នកដែលកំពុងជាប់នៅក្នុងផ្ទះដោយសារតែការគំរាមកំហែងពីជំងឺកូវីដ១៩។

ចំពេលជំងឺកូវីដ១៩កំពុងរាតត្បាត ដែលជំរុញឱ្យមនុស្សជាច្រើនធ្វើការពីផ្ទះ នាងមៀ ខាលីហ្វា បានប្តេជ្ញាទៅអ្នកគាំទ្ររបស់នាងថា នាងនឹងស្រាតដើម្បី “បុព្វហេតុសប្បុរសធម៌”។ ក្រោមលក្ខខណ្ឌស្រាត ដែលនាងទើបរកនឹកឃើញនេះ គ្រប់គ្នាត្រូវបង្ហោះរូបថតក្នុងឈុតខោទ្រនាប់ម៉ាក Parade (ឬខោទ្រនាប់ម៉ាកល្បីណាមួយផ្សេងទៀតក៏បាន) ដើម្បីទទួលបានប្រាក់១ដុល្លារយកទៅបរិច្ចាគឱ្យអង្គការ Feeding America។

នាងខាលីហ្វា ក្នុងឈុតខោទ្រនាប់ពណ៌ទឹកក្រូចនិងអាវខ្លីពណ៌ស្វាយ បានសរសេរថា “បើអ្នកពុំទាន់មានខោទ្រនាប់ម៉ាក Parade ទេ ចឹងបង្ហោះរូបថតក្នុងឈុតខោទ្រនាប់អីក៏បានដែរ និងសូមជួយគាំទ្រផង។ ខ្ញុំនឹងចុចឈ្មោះស្រីៗសិចស៊ីដែលកំពុងជាប់តាមផ្ទះ និងសុំឱ្យពួកនាងថតក្នុងឈុតខោទ្រនាប់ឥឡូវនេះ”។

អង្គការ Feeding America គឺជាបណ្តាញធនាគារស្បៀង ដែលដឹកនាំការប្រយុទ្ធប្រឆាំងដើម្បីបញ្ចប់ភាពអត់ឃ្លាននៅក្នុងប្រទេសចម្រុះសហគមន៍នេះ។

ដូចប្រទេសដទៃទៀតលើពិភពលោកដែរ សហរដ្ឋអាម៉េរិកំពុងជួបការលំបាកក្នុងការទប់ទល់នឹងការរាតត្បាតជំងឺកូវីដ១៩ ខណៈរដ្ឋអំណាចបានណែនាំពលរដ្ឋឱ្យបង្ខាំងខ្លួនឯងនៅតែក្នុងផ្ទះដើម្បីកាត់បន្ថយការឆ្លងរាលដាល។ ដោយសារតែមានការរំខានដល់ភស្តុភារនិងបណ្តាញសេដ្ឋកិច្ចនានា ក្តីបារម្ភកំពុងកើនឡើងជុំវិញលទ្ធភាពខ្វះខាតស្បៀងអាហារ និង របស់របរប្រើប្រាស់ចាំបាច់ផ្សេងៗ។

មកទល់ពេលនេះ សហរដ្ឋអាម៉េរិកមានករណីឆ្លងកូវីដចំនួន ១៩.៧៧៣ នាក់ និងអ្នកស្លាប់កើនឡើង ២៧៥ នាក់៕ ដោយ៖ កញ្ញាដាលីស

អតីតតារាសិច មៀ ខាលីហ្វា