អតីតយុទ្ធជន​ក្រីក្រ​៤​គ្រួសារ​រស់នៅ​ស្រុក​រតនៈមណ្ឌល​ទទួល​ផ្ទះ​ពី​សមាគម​អតីតយុទ្ធជន​ខេត្ត​

670
ចែករម្លែក

ដោយ​: គ្រញូង​
​បាត់ដំបង​:
អតីតយុទ្ធជន​ក្រីក្រ​៤​គ្រួសារ​រស់នៅ​ស្រុក​រតនមណ្ឌល ទទួលបាន​ផ្ទះ​ក្នុង​មួយ​គ្រួសារ​១​ខ្នង ព្រមទាំង​សម្ភារៈប្រើប្រាស់​ពី​សមាគម​តី​តយុទ្ធ​ជនកម្ពុជា​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០១៩ ដោយមាន​ការចូលរួម​ពី​លោក ងួន រតន​: អភិបាលខេត្ត​និង​ជា​ប្រធានកិត្តិយស​សមាគម​អ​តី​យុទ្ធជន​កម្ពុជា​ខេត្តបាត់ដំបង​និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ឃ្នួច មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹង​រង​បាត់ដំបង និង​ជា​ប្រ​ធា​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តបាត់ដំបង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ឃ្នួច មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹង​រង​បាត់ដំបង និង​ជា​ប្រ​ធា​សមាគម​អ​តី​យុទ្ធជន​កម្ពុជា​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ក្រោម​ការយកចិត្តទុកដាក់ និង​ណែនាំ​ជាប្រចាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​សមាគម​អ​តី​យុទ្ធជន​កម្ពុជា និង​នាយ​ឧ​ត្ត​ម​សេនីយ៍ ទេសរដ្ឋមន្ត្រី​គន់គីម​អគ្គលេខាធិការ​គណៈអចិន្ត្រៃយ៍ ស​.​អ​.​ក បាន​ណែនាំ​រួចមក លោក​បាន​ឡើងរាយការណ៍​ស្តីអំពី​សកម្មភាព​ការងារ​របស់​សមាគម​អតីត​យុទ្ធ​កម្ពុជា​ខេត្តបាត់ដំបង​ថា ដោយ​ទទួលបាន​របាយការណ៍​ពី​ក្រុមការងារ​បា​ចុះ​ស្រាវជ្រាវ​ស្វែងរក​អតីតយុទ្ធជន​ដែលមាន​ដីធ្លី ប៉ុន្តែ​គ្មាន​លទ្ធភាព​សាងសង់​ផ្ទះ​ទើប​សមាគម​បានសម្រេច​ចិត្ត​សាងសង់​ផ្ទះ​ជូន​ពួកគាត់​ចំនួន​៤​ឋ​ក្រួសារ​បន្ថែមទៀត​។​

​លោក អ៊ុក ឃ្នួច បាន​បញ្ជាក់ថា តាំងពី​ថ្នាក់លើ​បាន​បង្កើត​សមាគម​មកទល់​បច្ចុប្បន្ននេះ នៅ​ខេត្តបាត់ដំបង​បាន​ជួយ​កសាង​ផ្ទះ​ទុក​ចែកជូន​អតីត​យុទ្ធ ក្នុង​ខេត្ត​មាន​ចំនួន​១៣៨​ខ្នង​ហើយ សមាគម​បានធ្វើ​ការចែកជូន​អតីតយុទ្ធជន​អស់​ចុះ​នួន​១៣៣​ខ្នង ក្នុងនោះ​សមាគម​បានប្រគល់​ផ្ទះ​ជូន​គ្រួសារ​អតីតយុទ្ធជន​ថ្ងៃនេះ​មាន​ចំនួន​៤​ខ្នង​ទៀត ស្ថិតនៅ​ភូមិ​ស្វាយ​ជួរ ឃុំ​អណ្តើក​ហែប ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង​។​

​លោក​បាន​បន្តថា ផ្ទះ​ទាំង​៤​ខ្នង​ដែល​ត្រូវប្រគល់​ជូន​នោះ​មាន ១.​ឈ្មោះ លេន រ៉ើ​យ អត្តលេខ HA91000853 ជា​ជនពិការ ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ ទទួលបាន​ផ្ទះ​ទំហំ (៤​ម៉ែត្រ​x៦​ម៉ែត្រ​) ត​សំ​យ៉ាប​ក្រោយ ទំហំ (៣​ម៉ែត្រ​x២.៥​ម៉ែត្រ​) ស្ថិតនៅ​ភូមិ​ស្វាយ​ជួរ ឃុំ​អណ្តើក​ហែប ស្រុក​រតនមណ្ឌល ។
២.​ឈ្មោះ​តាប់ ឌឿ​ម​អត្តលេខ HA81000065 ជា​ជនពិការ ភេទ​ប្រុស អាយុ ៦៣​ឆ្នាំ​ទទួលបាន​ផ្ទះ​ទំហំ (៤​ម៉ែត្រ​x៦​ម៉ែត្រ​) ត​សំ​យ៉ាប​ក្រោយ ទំហំ (៣​ម៉ែត្រ​x២.៥​ម៉ែត្រ​) ស្ថិតនៅ​ភូមិ​អណ្តើក​១១ ឃុំ​រស្មី​សង្ហា ស្រុក​រតនមណ្ឌល ។​
៣.​ឈ្មោះ ផង់ ផែន អត្តលេខ IA00000253 ជា​ជន​បាត់បង់​សមត្ថភាព​ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ ទទួលបាន​ផ្ទះ​ទំហំ (៤​ម៉ែត្រ​x៦​ម៉ែត្រ​) ត​សំ​យ៉ាប​ក្រោយ ទំហំ (៣​ម៉ែត្រ​x២.៥​ម៉ែត្រ​) ស្ថិតនៅ​ភូមិ​ផ្លូវ​មាស ឃុំ​ផ្លូវ​មាស ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​និង​៤.​ឈ្មោះ
​មោ គល់ អត្តលេខ RB13000586 ជា​និវត្តន៍​ជន ភេទ​ប្រុស អាយុ ៦៥​ឆ្នាំ ទទួលបាន​ផ្ទះ​ទំហំ (៤​ម៉ែត្រ​x៦​ម៉ែត្រ​) ត​សំ​យ៉ាប​ក្រោយ ទំហំ (៣​ម៉ែត្រ​x២.៥​ម៉ែត្រ​) ស្ថិតនៅ​ភូមិ​ជី​សាង ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្ត​បាត់​
​ដំបង ព្រមទាំង​ផ្តល់ជូន​ដល់​ម្ចាស់ផ្ទះ​ទទួលបាន​គ្រឿងឧបភោគ​ក្នុង​១​គ្រួសារ​មាន​៖ ថវិកា ២០​រៀល គ្រែ​០១,​អង្ករ​ចំនួន​១០០​គីឡូ​ក្រោម​, ទឹកត្រី​១​យួរ​,​ទឹក​ស៊ី​អី​វ​១​យួរ​, ត្រីខ​០១​យួរ​, ឆ្នាំង ចាន មុង​០១,​ភួយ ០១,​កន្ទេល​០១ ។​

​លោក ងួន រតនៈ អភិបាលខេត្ត​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​សមាគម​និង​អតីតយុទ្ធជន​ថា សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តែងតែ​យកចិត្តទុកដាក់​គិតគូ​ដល់​អតីតយុទ្ធជន​ជានិច្ច ព្រោះ​ពួកគាត់​បាន​លះបង់​កម្លាំងកាយ​ចិត្ត​រហូតដល់​ពលី​ជីវិត ពិការ​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ គឺជា​កម្លាំង​ឈានមុខ​ការពារជាតិ​និង​ប្រជាពលរដ្ឋ​ក្នុង​សរ​ភូមិ​សង្គ្រាម​ផ្ទៃក្នុង ដើម្បី​ឲ្យ​ពលរ​ដ្ខ​នៅ​សមរភូមិ​ក្រោយ​រស់នៅ​បាន​សុខ​សប្បាយ ដូច្នេះ​អតីតយុទ្ធជន​មានគុណ​បំណាច់​ដ៏​ធំធេង​ចំពោះ​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ដោយ​មិនអាច​កាត់ថ្លៃ​បានឡើយ​។​

​ក្នុងឱកាស​នោះដែរ លោក​អភិបាលខេត្ត​ក៏បាន​ជូន​ថវិកា​ដល់​ម្ចាស់ផ្ទះ​ទាំង​៤​នាក់ ដោយ​ម្នាក់​ទទួលបាន​២០​ម៉ឺន​រៀល សម្រាប់ធ្វើ​ពិធី​ឡើងផ្ទះ​ថ្មី និង​ជូន​ថវិកា​ដល់​ជនពិការ​ជា​អ្នកជិតខាង​បាន​ចូលរួម​ក្នុង​ម្នាក់ៗ ទទួលបាន​៥​ម៉ឺន​រៀល​និង​សា​រ៉ុង​១​ជា​អំណោយ​របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ផងដែរ​៕ ល​