អតីត​កីឡាករ​ក្លិប​បា​សេ​ឡូ​ណា ប្រាប់​កុំ​ឲ្យ ឡូ​តា​រ៉ូ ម៉ា​ទីណេស នៅ​ជាមួយ​ក្លិប អ៊ី​ន​ធ័​រ មី​លេន​បន្តទៅទៀត​

77
ចែករម្លែក

ល្វី​ស ស្វា​រ៉េ​ស (Luis Suarez) ជា​អតីត​កីឡាករ​ក្លិប​បា​សេ​ឡូ​ណា​( Barcelona) និង​ជា​អតីត កីឡាករ​របស់​ក្លិប អ៊ី​ន​ធ័​រ មី​លេន​(Inter Milan) បាន​ទទូច​ឲ្យ​កីឡាករ ឡូ​តា​រ៉ូ ម៉ា​ទីណេស (Lautaro Martinez) បន្ត​នៅ​ជាមួយ​ក្លឹប​យក្ស​អ៊ីតាលី​នេះ​តទៅទៀត​។​
​ ​
​លោក ម៉ា​ទីណេស កំពុងមាន​ទម្រង់​លេង​ល្អ​ជាមួយ​ក្លិប​យក្ស​អ៊ីតាលី​នៅ​រដូវ​កាល​នេះ បន្ទាប់ពី ចាក​ចេញពី​ពហុ​កីឡដ្ឋាន San Siro កាលពី​រដូវក្តៅ​ឆ្នាំ​២០១៨​។
​ ​
​កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ​រកបាន​២៥​គ្រាប់​ក្នុងការ​បង្ហាញមុខ​៦៦​ប្រកួត​ចាប់តាំងពី​ចូលរួម​ជាមួយ​ក្លិប Inter Milan ហើយ​ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​ពី​ក្លឹប​ធំៗ​នៅ​តំបន់​អឺរ៉ុប​។​
​ ​
​ក្លិប Barcelona និង​ក្លិប​រៀល​ម៉ា​ឌ្រី​ត កំពុង​តាមមើល​ស្ថានភាព​របស់​ខ្សែប្រយុទ្ធ​រូបនេះ ស្របពេល ក្លិប Barcelona កំពុង​សម្លឹងមើល​លទ្ធភាព​នាំយក​កីឡាករ​អា​ហ្ស​ង់​ទីន​រូបនេះ​មក​ជំនួស​តំណែង យូរអង្វែង​របស់ ល្វី​ស ស្វា​រ៉េ​ស​។​
​ ​
​ប៉ុន្តែ​លោក ល្វី​ស ស្វា​រ៉េ​ស ដែលជា​ម្ចាស់​ពាន​បាល់​មាស​ទស្សវត្សរ៍ ៦០ ដែល​បាន​ចាក​ចេញពី​ក្លិប Barcelona មក​ចូលរួម​ក្លិប Inter Milan កាលពី​ឆ្នាំ​១៩៦១​នោះ ទទួល ស្គាល់ថា ម៉ា​ទីណេស យក​ល្អ​គួរ​បន្ត​នៅ​ជាមួយ​ក្លឹប​យក្ស​អ៊ីតាលី​នៅ​ក្របខ័ណ្ឌ Serie A ។​
​ ​
​លោក ល្វី​ស បាន​និយាយថា “​ប្រសិនបើ​ខ្ញុំ​ជា​គាត់ ខ្ញុំ​នឹងមិន​ប្តូរ​ក្រុម​ទេ​។ ការ​សម្រេច ចិត្តថា តើ​ត្រូវ​នៅ​នៅ​មិន​នៅ​បន្តទៀត​នោះ វា​គឺជា​រឿង​ស្មុគស្មាញ ប៉ុន្តែ​ប្រសិនបើ ម៉េ​ស​ស៊ី ហៅ​គា់ត នោះ​វា​អាច​ថា ងាយស្រួល​ពិចារណា​ជាង​”​។​
​ ​
​កាលពី​ខែមករា ម៉ា​ទីណេស ធានា​ចំពោះមុខ​អ្នកគាំទ្រ​ក្រុម Inter ថា ខ្លួន​នឹង​ផ្តោត​ការយកចិត្ត ទុក​ជួយ​ក្រុម​នៅ​ក្របខ័ណ្ឌ Serie A ក្នុង​កិច្ចប្រឹងប្រែង​ប្រជែង​យក​តំណែង​ជើងឯក​ពី​ក្រុម ជូ​វេន​ទុ​ស ដែលជា​ជើងឯក​ប្រាំបី​សម័យកាល​ជាប់​គ្នា​នោះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ឡូ​តា​រ៉ូ ម៉ា​ទីណេស (Lautaro Martinez)