អតីត​ជំទាវ​ទីមួយ​ឥណ្ឌូនេស៊ី​ព្យាបាល​មហារីក​ឈាម​នៅ​សិង្ហ​បុរី​

545
ចែករម្លែក
  • 103
    Shares

​អតីត​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ស៊ូ​ស៊ីឡូ បាំ​បាំង យូ​ដូ​យ៉ូ​ណូ (Susilo Bambang Yudhoyono) បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១៣​កុម្ភៈ​ថា ប្រពន្ធ​របស់គាត់​កំពុង​ត្រូវបាន​ព្យាបាល​ជំងឺមហារីក​ឈាម​នៅឯ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​ជាតិ​ក្នុងប្រទេស​សិង្ហ​បុរី​។​

​លោកស្រី គ្រីស្ទី​យ៉ា​នី ហឺ​រ៉ា​វ៉ា​ទី (Kristiani Herrawati) អាយុ ៦៦ ឆ្នាំ ដែល​គេ​ស្គាល់​ថា អា​នី យូ​ដូ​យ៉ូ​ណូ (Ani Yudhoyono) ត្រូវបាន​បញ្ជូន​ចូល​មន្ទីរពេទ្យ​ចាប់តាំងពី​ថ្ងៃទី ២ ខែកុម្ភៈ​។​

​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​លោក​យូ​ដូ​យ៉ូ​ណូ​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​សិង្ហ​បុរី​ថា “​ខ្ញុំ​សុំ​ការ​បន់ស្រន់​ពី​មនុស្ស​គ្រប់គ្នា​ថា ព្រះ​នឹង​ព្យាបាល​ប្រពន្ធ​ជាទី​ស្រឡាញ់​របស់ខ្ញុំ​ដើម្បីឱ្យ​នាង​អាច​បន្តសកម្មភាព​រប​ស់​នាង​នៅក្នុង​ស្រុក​វិញ​”​។​

​លោក​ក៏បាន​ថ្លែងអំណរគុណ​ផងដែរ​ដល់​លោក​ប្រធានាធិបតី​យ៉ូ​កូ វី​ដូ​ដូ រដ្ឋាភិបាល និង​អ្នកគាំទ្រ​ទាំងអស់ ដែល​បាន​ជួយ​គាំទ្រ​។​

​នាយក​ប្រតិបត្តិ​របស់​គណបក្ស​ប្រជាធិបតេយ្យ​លោក​អ៊ែន​ឌី អា​រី​ហ្វ បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ក្រុម​វេជ្ជសាស្ត្រ​របស់​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​កំពុងធ្វើការ​ជាមួយ​វេជ្ជបណ្ឌិត​នៅ​សិង្ហ​បុរី​។​

​លោក​បាន​សរសេរ​លើ Twitter ថា “​ប៉ាក់ ចូ​កូ​វី (Pak Jokowi) បាន​ណែនាំ​ក្រុមគ្រូពេទ្យ​របស់​ប្រធានាធិបតី​ឱ្យធ្វើ​ការរួម​គ្នា​ជាមួយ​វេជ្ជបណ្ឌិត​នៅ​សិង្ហ​បុរី​ដើម្បី​ព្យាបាល​ជំងឺ​របស់លោក​ស្រី​អ៊ី​ប៊ូ អា​នី យូ​ដូ​យ៉ូ​ណូ ឱ្យ​ជាសះស្បើយ ដូចដែល​បានអនុញ្ញាត​ដោយ​ច្បាប់​”​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​លោកស្រី អ៊ីមែល​ដា សារី បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា លោកស្រី​អា​នី យូ​ដូ​យ៉ូ​ណូ កំពុងស្ថិត​នៅក្នុង «​ស្ថានភាព​នឹងនរ​»​។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​កាសែត Jakarta Post៕ ដោយ៖ កញ្ញាដាលីស

លោកស្រី​អា​នី​កំពុង​សម្រាក​ព្យាបាល​ជំងឺមហារីក​ឈាម​នៅ​សិង្ហ​បុរី