អតីត​តារា​សម្តែង​តៃវ៉ាន់ ចូ​យ វ៉ុ​ង ធ្វើឱ្យ​អ្នកគាំទ្រ​ស្រឡាំងកាំង​ជាមួយ​រូបថត​នាង​នៅលើ Instagram មើលទៅ​ក្មេង​ជាង​វ័យ​ពាក់កណ្តាល​

791
ចែករម្លែក

​នាង ចូ​យ វ៉ុ​ង (Joey Wong) អាយុ​៥២​ឆ្នាំ ហាក់ដូចជា​បាន​រកឃើញ​ប្រភព​នៃ​យុវវ័យ​មិនចេះ​រីងស្ងួត​។ អតីត​តារា​សម្តែង ដែល​ល្បី​ពេល​ដើរតួ​ជា​នាង​នី សៀវ​ឈាន ក្នុង​រឿង “​និទាន​ខ្មោច​ចិន​” ឆ្នាំ​១៩៨៧ ថ្មីៗ​នេះ​បាន​បង្ហាញមុខ​លើ Instagram ដើម្បី​ជូនពរ​អ្នកគាំទ្រ​របស់​នាង​ក្នុងឱកាស​បុណ្យ​អ៊ំ​ទូក​នាគ​។

​នៅក្នុង​ផុស​មួយ​កាលពី​ថ្ងៃទី​៧​មិថុនា នាង​បានសរសេរថា “​រីករាយ​បុណ្យ​អ៊ំ​ទូក​នាគ​។ ចែករំលែក​នំ​ប៉ាវ​ឆ្ងាញ់ៗ​ជាមួយ​គ្រួសារ​របស់​អ្នក​ក្នុងឱកាស​បុណ្យ​អ៊ំ​ទូក​នាគ​”​។

​រំពេច​នោះ អ្នកគាំទ្រ​របស់​នាង​ចាប់ផ្តើម​វីវក់​នឹង​សម្រស់​ក្មេង​វ័យ​របស់​នាង​។ ជាមួយ​សក់វែង​គួរឱ្យ​ស្រឡាញ់ ស្បែក​រលោង និង​អាវ​អៀម​សាមញ្ញ​របស់​នាង នាង​មើលទៅ​គឺ​ប្រហែល​មិន​នៅ​ឆ្ងាយ​ពី​រង្វង់​បរិវេណ​សាកលវិទ្យាល័យ​នោះឡើយ​។

​អ្នកគាំទ្រ​ម្នាក់​ថែមទាំង​សរសើរ​នាង​ថា “​ទេពធីតា​នៃ​ពិធីបុណ្យ​អ៊ំ​ទូក​នាគ​” ទៀតផង​។

​ពួកគេ​ក៏​បញ្ចេញមតិ​លើ​ប្រជាប្រិយភាព​របស់​នាង​ផងដែរ ដោយ​និយាយថា រាល់ពេល​ដែល​ចូ​យ​បង្ហោះ​រូបភាព​លើ Instagram ម្តងៗ នាង​បាន​ក្លាយជា​ឈ្មោះ​ដែល​គេ​ស្វែងរក​ច្រើន​បំផុត​នៅ​ចិន​។

​អ្នកគាំទ្រ​ម្នាក់ទៀត​សរសើរ​មិន​ដាច់​ពី​មាត់​នូវ​សម្រស់​របស់​នាង ដែល “​មិនចេះ​ប្រែប្រួល​សោះ តាំងពី​នាង​នៅ​ក្មេង​”​។

​ខណៈ​មាន​ពាក្យ​ចចាមអារ៉ាម​ខ្លះ​ថា​នាង​ចូ​យ​បាន​កែកុន​មុខមាត់​ខ្លះៗ នាង​មិន​ដែលមាន​យោបល់​អ្វី​ជា​សាធារណៈ​អំពី​ពាក្យ​ចចាមអារ៉ាម​នេះ​ទេ​។ តារា​សម្តែង​តៃវ៉ាន់​រូបនេះ​បាន​កំពុង​រស់នៅក្នុង​ជីវិត​សាមញ្ញ​ធម្មតា​នៅ​ទីក្រុង​វ៉ាន់​ខូ​វើ ប្រទេស​កាណាដា ចាប់តាំងពី​នាង​បាន​ចូលនិវត្តន៍​ពី​សិល្បៈ​ក្នុង​ឆ្នាំ ២០០៤៕ ដោយ៖ កញ្ញាដាលីស

នាង ចូ​យ វ៉ុ​ង អាយុ ៥២ ហើយ​នៅតែមាន​សម្រស់​ស្រដៀង​កាលពី​នាង​នៅ​ក្មេង