អតីត​តារា​សិច​ជប៉ុន​នាង​សូ​រ៉ា អូយអ៊ី មាន​ផ្ទៃពោះ​កូន​ទី​១

1732
ចែករម្លែក
  • 84
    Shares

​បន្ទាប់ពី​រៀបការ​ជាមួយ​បុរស​ជីវភាព​លំដាប់​មធ្យម​មិនសូវ​ជា​ស្អាត​ប៉ុន្មាន​នោះ អតីត​តារា​សិច​ជប៉ុន​នាង​សូ​រ៉ា អូយអ៊ី (Sora Aoi) បាន​បង្ហើប​ឱ្យដឹងថា នាង​រំពឹង​មាន​ផ្ទៃពោះ​កូន​ទី​១​។​

​នាង​អូយអ៊ី​បាន​បង្ហោះ​នៅលើ Instagram របស់​នាង​កាលពី​ថ្ងៃទី ១២ ខែធ្នូ​យ៉ាង​ដូច្នេះ “​ទីបំផុត ទេពធីតា​បាន​រត់​មករក​ខ្ញុំ​”​។ នាង​បាន​និយាយថា នាង​មាន​ផ្ទៃពោះ​៥​ខែ​ជាមួយ​ឌី​ជេ​ឈ្មោះ​ណុន (DJ Non)​។​

​អតីត​តួ​សិច​អាយុ ៣៥ ឆ្នាំ​រូបនេះ​បាន​សារភាព​នៅលើ​ប្លុក​របស់​នាង​ដែលមាន​ឈ្មោះថា Tokyo Reporter យ៉ាង​ដូច្នេះ “​ខ្ញុំ​ភ័យ​អរ​អំពី​ការ​មាន​ផ្ទៃពោះ​លើកដំបូង​របស់ខ្ញុំ​”​។​

​នាង​បាន​បន្ថែមថា​នាង​តែង​ក្អួត​ពេលព្រឹក​ដោយសារ​នាង​មាន​ផ្ទៃពោះ ហើយ​រំពឹង​សម្រាលកូន​នៅ​ខែឧសភា​ឆ្នាំក្រោយ​៕ ដោយ៖ កញ្ញាដាលីស

នាង​សូ​រ៉ា អូយអ៊ី រំពឹង​សម្រាលកូន​នៅ​ខែឧសភា​ឆ្នាំ​២០១៩
នាង​សូ​រ៉ា អូយ រំពឹង​សម្រាលកូន​នៅ​ខែឧសភា​ឆ្នាំ​២០១៩