អតីត​វេជ្ជបណ្ឌិត​ជួរមុខ​ជំងឺ SARS សិង្ហ​បុរី ត្រៀមខ្លួន​រួមចំណែក​ប្រយុទ្ធ​ខូ​វីដ ១៩ នៅ​កម្ពុជា​

128
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ លោក​វេជ្ជបណ្ឌិត ថេ​យ គ្រីស្តូហ្វ័រ ជា​អតីត​សមាជិក​មួយរូប នៃ ក្រុមគ្រូពេទ្យ​ជួរមុខ​របស់​ប្រទេស​សិង្ហ​បុរី នា​អំឡុងពេល​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ SARS កាលពី​ឆ្នាំ ២០០៣ ដែល​បាន​សម្រេចយក​ជំនាញ​ផ្នែក​ថែទាំ​សុខភាព​របស់លោក មក​ចែករំលែក​នៅ​កម្ពុជា តាមរយៈ​មន្ទីរពេទ្យ ដឹ ប្រេ​ស្ទី​ហ្ស៍ បាន បង្ហាញ​ពី​គោលជំហរ និង ឆន្ទៈ​ក្នុងការ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ក្រសួងសុខាភិបាល ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​ខូ​វីដ ១៩ នៅ​កម្ពុជា ថា យើងខ្ញុំ​នឹង​សហការ​ជាមួយនឹង​មន្ទីរពេទ្យ​ដែល​ត្រូវបាន​ក្រសួងសុខាភិបាល​កំណត់ និង​ស្ថាប័ន​ផ្សេងៗ​ដែល​ទាក់ទង​ជាមួយនឹង​ករណី ខូ​វីដ ១៩ នៅ​កម្ពុជា នេះ ។​


​លោក​បណ្ឌិត ថេ​យ គ្រីស្តូហ្វ័រ ថ្លែង​ពី​ការប្តេជ្ញាចិត្ត​របស់លោក​បែបនេះ​នៅក្នុង​សន្និសីទ ១ នៅឯ មន្ទីរពេទ្យ ដឹ ប្រេ​ស្ទី​ហ្ស៍ ដែល​ឱកាស​នោះ​លោក​ក៏បាន​មានប្រសាសន៍​ផងដែរ​ថា ប្រជាជន​កម្ពុជា​ដែល​កំពុង​ជួបប្រទះ​នូវ​បញ្ហា​សុខភាព​ឬ​ត្រូវការ​ការថែទាំ​សុខភាព​ដែលមាន​ជំនាញ​ខ្ពស់​មិនចាំបាច់​ធ្វើដំណើរ​ទៅ​បរទេស​ទៀតឡើយ ដោយសារតែ​មន្ទីរពេទ្យ​នេះ ផ្តល់នូវ​សេវាកម្ម​ដែលមាន​ស្តង់ដារ​ដូច​សិង្ហ​បុរី​និង​ដូច​មន្ទីរពេទ្យ​អន្តរជាតិ​ផ្សេងៗ​ដែរ គឺ​សេវាកម្ម​និង​ស្តង់ដារ​លំដាប់​អន្តរជាតិ​និង​តាម​វិធីសាស្ត្រ​ថែទាំ​សុខភាព​របស់​សិង្ហ​បុរី និង​ឧបករណ៍​ទំនើប​ចុងក្រោយ ប៉ុន្តែ​មានតម្លៃ​សមរម្យ ទាប​ជាង​តម្លៃ​មន្ទីរពេទ្យ​នៅ​ប្រទេស​សិង្ហ​បុរី ។​


​មានកំណើត​និង​សញ្ជាតិ​សិង្ហ​បុរី លោក​បណ្ឌិត ថេ​យ គ្រីស្តូហ្វ័រ ពោរពេញ​ដោយ​បទពិសោធន៍​ជាង​២០​ឆ្នាំ​នៅក្នុង​វិស័យ​សុខាភិបាល និង​ជា​បុគ្គល​ដ៏​សំខាន់​ម្នាក់​ក្នុងអំឡុងពេល​វិបត្តិ​វីរុស​សា (SARS) នៅ​ឆ្នាំ​២០០៣ ។ មុនពេល​សម្រេចចិត្ត​ជ្រើសរើស​មក​បំពេញការងា​រ​នៅ​ប្រទេស​កម្ពុជា នេះ លោក​បណ្ឌិត គ្រីស្តូហ្វ័រ ធ្លាប់មាន​បទពិសោធន៍​ជា​នាយក​ប្រតិបត្តិ​នៅ​ស្ថាប័ន​ធំៗ​ដូចជា មន្ទីរពេទ្យ​តាន់​តុ​ក​សេង​ល្បីល្បាញ​មួយ​នៅ​ប្រទេស​សឹង្ហ​បុរី , NTUC Healthcare Group, Jackson Pharma, Cyrus Healthcare Group, សមាជិក​នៃ​គណៈកម្មការ​សុខាភិបាល​សភា​សិង្ហ​បុរី និង ជាទី​ប្រឹក្សា​ជាន់ខ្ពស់​ក្នុង​ស្ថាប័ន​ផ្សេងៗ​ទៀត ហើយ​លោក​បណ្ឌិត ថេ​យ គ្រីស្តូហ្វ័រ ម្ចាស់​ពានរង្វាន់​អ្នកដឹកនាំ​ផ្នែក​ថែទាំ​សុខភាព​អន្តរជាតិ​កំពូល មួយរូប​ក្នុងចំណោម​១០០​នាក់ (IFAH Top 100 International Healthcare Leaders) ផងដែរ ៕ Kh

​លោក​វេជ្ជបណ្ឌិត ថេ​យ គ្រីស្តូហ្វ័រ ថ្លែង​នៅក្នុង​សន្និសីទ សារព័ត៌មាន​នៅឯ​មន្ទី​រ​ពេទ្យ ដឹ ប្រេ​ស្ទី​ហ្ស៍ (​រូបៈ សុភ​ក្ត្រ​)