អត្ថប្រយោជន៍​នៃ​ពុ​ទ្ធ្រា​ក្រហម​ចំពោះ​ស្បែក​

215
ចែករម្លែក

បើ​អ្នក​ចង់ឱ្យ​សុខភាព​អ្នក​ល្អ អ្នក​គួរតែ​បរិភោគ​ពុ​ទ្ធ្រា​ក្រហម ប៉ុន្តែ​នៅពេលដែល​អ្នក​បរិភោគ អ្នក​ក៏​ត្រូវតែ​ដឹង​ពី​រូបមន្ត​នៃ​ការធ្វើ​ដែរ ព្រោះ​រូបមន្ត​ទាំងនោះ​អាចធ្វើឱ្យ​សុខភាព​អ្នក​កាន់តែ​ល្អ​។ តើ​មាន​រូបមន្ត​អ្វី​ខ្លះទៅ​?

​ពុ​ទ្ធ្រា​ក្រហម​ឆុង​ទឹក​
​អ្នក​អាច​យក​ពុ​ទ្ធ្រា​ក្រហម​វះ​ជា​ពីរ បន្ទាប់មក​យកទៅ​ឆុង​ទឹក​ផឹក​ប៉ុន្តែ​មិនត្រូវ​ឆុង​ទឹក​ក្តៅ​ដែល​ទើប នឹង​ពុះ​ទេ ព្រោះ​វា​អាចធ្វើឱ្យ​វា​បាត់​នូវ​វីតាមីន​C ហើយ​ក្រោយ​ពេលដែល​អ្នក​ផឹក​រួច​វា​នឹង​ជួយ ថ្លើម​អ្នក​ឱ្យ​បញ្ចេញ​ជាតិពុល​ចេញមកក្រៅ​ថែមទាំង​អាចជួយ​ការពារ​ថ្លើម​អ្នក​ឱ្យមាន​សុខភាព​ល្អ ទៀតផង​។​

​សម្ល​ពុ​ទ្ធ្រា​ក្រហម​
​អ្នក​អាច​យក​ផ្កាថ្ម​ចំនួន​២០​ក្រាម ពុ​ទ្ធ្រា​ក្រហម​ចំនួន​២០​គ្រាប់ ស្ករក្រាម​ចំនួន​៦០​ក្រាម​ដំបូង​អ្នក​ត្រូវ យក​ផ្កាថ្ម​ត្រាំ​វា​ឱ្យ​រីក រួច​បេះ​វា​តូចៗ បន្ទាប់មក​អ្នក​អាច​យក​គ្រឿងផ្សំ​ទាំងអស់​ដាក់​ក្នុង​ឆ្នាំង រួច​ចាក់ទឹក​៦​ចាន​ចូល បើកភ្លើង​ខ្លាំង​ដាំ​ឱ្យ​ពុះ ទើប​ប្តូរ​មក​ភ្លើង​តូច​ដាំ​ចំនួន​កន្លះ​ម៉ោង​ជាការ​ស្រេច វា​នឹង​អាចធ្វើឱ្យ​សួត​អ្នកមាន​សុខភាព​ល្អ ក្រោយ​ពេលដែល​អ្នក​បរិ​ភោគ​វា​រួច​។​

​ពុ​ទ្ធ្រា​ក្រហម​ត្រាំ​ស្រារ​
​នៅពេលដែល​អ្នកយក​វា​ទៅ​ត្រាំ​ជាមួយ​ស្រារ​វា​នឹង​អាច​បញ្ចេញ​សារធាតុចិញ្ចឹម​ជាច្រើន​នៅក្នុង​ស្រារ នោះ​ក្រោយ​ពេលដែល​អ្នក​ទទួលទាន​រួច​វា​នឹង​ជួយ​ធ្វើឱ្យ​សរសៃឈាម​អ្នកដំណើរ ការ​បានល្អ នោះ​អ្នកនឹង​មិនមាន​ជំងឺ​ស្ទះ​សរសៃឈាម​ឡើយ​៕ ដោយៈ health.com.kh