អនុញ្ញាត​ការជួសជុល​ផ្ទះ​និង​សង់​សំណង់​តូចៗ​ដល់​ពលរដ្ឋ​បាន​ជាង​១.០០០​គ្រួសារ​ក្នុង​៤​ខែ​ដើមឆ្នាំ​

124
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​៖​តាម​របាយការណ៍​រប​ស់​លេខាធិការដ្ឋាន​សហគមន៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បង្ហាញថា​ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០២០​ក្រុមការងារ​សហគម​ន៍​បាន​ពិនិត្យ​និង​ដោះស្រាយ​សំណើសុំ​ជួសជុលផ្ទះ​និង​សាងសង់​តូចតាច​តាម​ភូមិ​មួយចំនួន​ក្នុង​តំបន់​ឧទ្យាន​អង្គរ​បាន​ចំនួន ១.៥២៣ គ្រួសារ ហើយ​បានអនុញ្ញាត​ជូន​ប្រជាពលរដ្ឋ​ចំនួន ១.១១០​គ្រួសារ ។

របាយការណ៍​បង្ហាញ​ទៀតថា​ករណី​អនុញ្ញាត​ខាងលើ​បាន​ផ្តល់ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ប្រាសាទបាគង ចំនួន​១១៤​គ្រួសារ ស្រុក​អង្គរធំ​ចំនួន​៧៥​គ្រួសារ ស្រុក​ពួក​ចំនួន ២៥៥​គ្រួសារ ស្រុក​បន្ទាយស្រី​បាន​ចំនួន ៤៩៧​គ្រួសារ​និង​ក្រុង​សៀមរាប​ចំនួន​១៦៩​គ្រួសារ​។​

ក្រុមការងារ​សហគម​ន៍​បាន​ចុះ​ជាប់​ជាប្រចាំ​ដើម្បី​សម្របសម្រួល​ករណី​សំណើ​ផ្សេងៗ​។​ជួយ​ណែនាំ​ផ្សព្វផ្សាយ​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​យល់​កាន់តែច្បាស់​ពី​តួនាទី​និង​ភារកិច្ច​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។​ការប្រើប្រាស់​ដីធ្លី​ក្នុង​តំបន់​ការពារ​នៃ​រមណីយដ្ឋាន​អង្គរ​នីតិវិធី​នៃ​ការដាក់​ពាក្យស្នើសុំ​ជួសជុល​និង​សាងសង់​ផ្ទះ​ក្នុង​ឧទ្យាន​អង្គរ​។​

របាយការណ៍​បញ្ជាក់ថា​ចំពោះ​ប្រភេទ​សំណើ​ដែល​ក្រុមការងារ​សហគមន៍​ចុះ​ពិនិត្យ​និង​ដោះស្រាយ​មាន ១.​ការជួសជុល​ផ្ទះ​៖​ការជួសជុល​ឬ​ប្តូរ​ដំបូល​ប្តូរ​ជ​ញ្ចាំ​ង​ប្តូរ​សសរ​ប្តូរ​សំ​យ៉ាប​ជួសជុល​ជណ្តើរ​ជួសជុល​របង​មាន​ស្រាប់ ក​បន្ទប់​ក្រោមផ្ទះ​។

២.​សំណង់​តូចតាច​៖ សង់​បង្គន់ សង់​ទ្រុងមាន់ ទា ជ្រូក ជង្រុក​ស្រូវ តូប​ឬ​រោង​លក់ដូរ​មុខផ្ទះ​។​៣.​ចាក់ដី​៖​ចាក់ដី​លុប​គ្រលុក​ក្នុង​បរិវេណ​ផ្ទះ​ក្រោម​។​ល​។​រាល់​ការស្នើ​សុំច្បាប់​សាងសង់​គឺ​ពុំមាន​ការបង់ប្រាក់​ទេ​៕S/​