អនុវត្ត​ច្បាប់​ចរាចរណ៍​៣​ថ្ងៃ​នៅ​បន្ទាយមានជ័យ​លទ្ធផល​ផាក​ម៉ូតូ​២៤៨​គ្រឿង​,​ឡាន​១៣​គ្រឿង​

97
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​អនុវត្ត​អនុក្រឹត្យ​មួយ​លើ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​៣​ថ្ងៃ​នៅ​ខេត្តបន្ទាយមានជ័យ​ជា​លទ្ធផល​ឃាត់​ផាក​ម៉ូតូ​២៤៨​គ្រឿង​,​ឡាន​១៣​គ្រឿង​។​ជារួម​បាន​រលូន​តែ​ពលរដ្ឋ​ជា​អ្នកដំណើរ​ក្រីក្រ​បើកបរ​ម៉ូតូ​សូម​អង្វ​ករ ។​

លោក​វរសេនីយ៍​សួន​នី​ប៉ូ​នាយរង​ការិយាល័យ​នគរ​បា​កល​ចរាចរណ៍​ផ្លូវគោគ​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹង​ថ្ងៃទី​៤​ខែឧសភា​ថា​៖ ដោយ​ចុះ​ចាត់​ផាកពិន័យ​លើ​អ្នក​ល្មើស​ច្រើន​ដងគុណ​នឹង​មុនៗ តាមរយៈ​ការអនុវត្ត​អនុក្រឹត្យ​លេខ​៣៩​ស្តីពី​ការផាកពិន័យ​អន្ត​ការ​ចំពោះ​អ្នក​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​។​ដែល​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់​ខែម​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ក្នុង​៣​ថ្ងៃ​កន្លងមក ជា​លទ្ធផល​សម្រេច​ឃាត់​និង​ផាកពិន័យ​លើ​ម៉ូតូ​បាន​ចំនួន​២៤៨​គ្រឿង​, រថយន្ត​១៣​គ្រឿង​។

​ក្នុងនោះ​រួម​អត់​ពាក់មួក​សុវត្ថិភាព​ចំនួន​១៩៧​គ្រឿង​,​អត់​មាន​កញ្ចក់​ចំនួន​២១​គ្រឿង​,​ដឹក​លើស​ចំណុះ​ចំនួន​៤​គ្រឿង​,​អត់​ភ្លើង​ផ្លាកសញ្ញា​ចំនួន​២០​គ្រឿង​,​អត់​ផ្លាកលេខ​ចំនួន​៦​គ្រឿង​ដែល​ប្រមូល​ការ​ផាក​ពន័យ​បាន​ទឹកប្រាក់​ចំនួន​១៦.៤៤០.០០០​រៀល​។​ផ្នែក​ឡាន​ចំនួន​ឃាត់​បាន​១៣​គ្រឿង​។​

​ក្នុងនោះ​អត់​ខ្សែ​ពាក់​ខ្សែក្រវ៉ាត់​៩​គ្រឿង​ឡានតូច​៥​គ្រឿង​ឡានធំ​៤​គ្រឿ​បើក​លើស​លើស​ល្បឿន​ចំនួន​២​គ្រឿង​ដឹក​លើស​ចំណុះ​ចំនួន​២​គ្រឿង​ដែលជា​ទឹកប្រាក់​ចំនួន​បាន​១.៥៧៥.០០០​រៀល​។​សរុប​ទឹកប្រាក់​ផាកពិន័យ​ម៉ូតូ​បូក​ឡាន​ចំនួន​១៨.០១៥.០០០ រៀល ។​
​សូមបញ្ជាក់ថា គោលដៅ​ត្រួតពិនិត្យ​ការ​រ​អនុវត្ត​ច្បាប់​ចរាចរណ៍​មាន​ថ្នាក់​ខេត្ត​និង​ក្រុង​សិរីសោភ័ណ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ទឹកថ្លា​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

ចំណែក​នៅតាម​ស្រុក​ក្រុង​ទាំង​៨​ទៀត​គេ​ដាក់​នៅតាម​គោលដៅ​រៀងខ្លួនៗ​ហើយ​ការចុះអនុវត្ត​ច្បាប់​ចរាចរណ៍​នេះ​តាម​គោលការណ៍​របស់លោក​ស្នងកា​រ​ខេត្ត​ក៏ដូចជា​ក្រសួងមហាផ្ទៃ​ដែល​បានចេញ​នៅ​អនុក្រឹត្យ​៣៩​នេះ​ផងដែរ​៕S/

​រូបថត ៖ អនុវត្ត​អនុក្រឹត្យ​មួយ​លើ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​៣​ថ្ងៃ​នៅ​បន្ទាយមានជ័យ​លទ្ធផល​៖ ឃាត់​ផាក​ម៉ូតូ​២៤៨​គ្រឿង​, ឡាន​១៣​គ្រឿង​(​រូប ៖ ប​.​ជ័យ​)​