អនុសាខាកាកបាទក្រហមស្រុក​ក្រឡាញ់ នាំយកអំណោយជាសម្ភារៈ​ និងគ្រឿងបរិភោគ ឧបភោគជូន​គ្រួសាររងគ្រោះដោយអគ្គិភ័យនៅ​ភូមិដំណាក់ខ្ចាស់

138
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ នៅរសៀល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ លោក សុខ ណារ៉េត អភិបាលរងស្រុក តំណាង លោកស្រី ម៉ាននី រង្សី អភិបាលនៃគណៈអភិបាលស្រុក និងប្រធានគណ:កម្មាធិកាអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ក្រឡាញ់ បាននាំយកអំណោយកាកបាទក្រហមជាសម្ភារៈ និងគ្រឿងបរិភោគ ឧបភោគជូនគ្រួសារជនរងគ្រោះ ដោយអគ្គីភ័យឆាបឆេះ។

លោក សុខ ណារ៉េត អភិបាលរងស្រុក បាននិយាយថា ក្រុមគ្រួសាររងគ្រោះដោយអគ្គិភ័យនេះ គឺមានឈ្មោះ លឿម ឡោ ភេទប្រុស អាយុ៦២ឆ្នាំ។ គេហដ្ឋានរបស់លោក លឿម ឡោ ត្រូវបានអគ្គិភ័យឆាបឆេះកាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិដំណាក់ខ្ចាស់ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

លោកបន្តថា កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន តែងតែគិតគូរជាប្រចាំ គ្រប់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយមិនគិតពីនិន្នាការនយោបាយឡើយ។

លោកបានបន្តថា ថ្វីត្បិតតែអំណោយទាំងនេះវាតិចតួចក៏ពិតមែន តែវាអាចជួយសម្រួលការលំបាករបស់បងប្អូនបានមួយគ្រាដែរ។អំណោយទាំងនោះរួមមាន ថវិកា១៥០,០០០៛ ,អង្ករ ២៥ គីឡូក្រាម ,មុង ១ ,ភួយ ១ , កន្ទេល ១, ខ្នើយ ២, ឆ្នាំង ២ , ចាន ៥ , វែក១ , ខ្ទះ១, ចានស្រាក់១ ស្រាក , ទឹកស៊ីអ៊ីវ១យួរ, ធុងជ័រ ៣ , មី ២កេះ , កាបោយ ២ , កន្ថោ ២ ,បន្ទះអាងត្រី សាច់ ១បន្ទះ៕B/