អបអរសាទរ​ខួប​លើក​ទី​៧០​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​

560
ចែករម្លែក

ឆ្នាំ ២០១៩ ជា​ខួប​លើក​ទី ៧០ នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយក៏​ជា​ឆ្នាំ​គន្លឹះ នៃ​ការកសាង​សង្គម​ធូរធារ​គ្រប់​ជ្រុងជ្រោយ​ដោយ ជោគជ័យ ។ ក្នុង​រយៈពេល​៧០​ឆ្នាំ​កន្លង ទៅនោះ ប្រទេស​ចិន​បានប្រែក្លាយ ពី​ប្រទេស ក្រីក្រ​មួយ​ទៅជា​សេដ្ឋកិច្ច​ធំ​ទី ២ លើ ពិភពលោក ដែល​បានទទួល​នូវ សមិទ្ធផល​ច្រើន​គួរឱ្យកត់សម្គាល់​ក្នុងការ​ពង្រឹងសមត្ថភាព​ចម្រុះ នៃ​ប្រទេសជាតិ ។ ទស្សនា​វ​ដ្តី​យើងខ្ញុំ​នឹង​បង្កើត “​ផ្នែក​អបអរសាទរ​ខួប​លើក​ទី ៧០ នៃ ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត ចិន​” ដើម្បី​បង្ហាញជូន​លោកអ្នក​អំពី​ការរីកចម្រើន​នៃ ប្រទេស​ចិន​ថ្មី​ក្នុង រយៈពេល ៧០ ឆ្នាំ​កន្លងទៅ ។​

ក្រោយពី​ប្រទេស​ចិន​ថ្មី​ត្រូវ បាន​បង្កើតឡើង​រៀងមក​ការរស់នៅ​របស់​ប្រជាជន​ចិន​បាន កើតមាន​ការ ផ្លាស់ប្តូរ​គួរឱ្យកត់សម្គាល់​។ ប្រជាជន ចិន​បានទទួល​នូវ​ចំណូល​កាន់តែ ច្រើន ហើយ​កាន់​តែមាន​ភាព​ធូរធារ ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ ។ ស​ន្ទ​ស្សន៍ Engel’s Coefficient បាន​ធ្លាក់ចុះ​ពី ៦៣,៩​ភាគរយ នៅ​ឆ្នាំ ១៩៧៨ ដល់ ២៩,៣​ភាគរយ នៅ​ឆ្នាំ ២០១៧ ចំណែក​រចនាសម្ព័ន្ធ និង​កម្រិត​នៃ ការចំណាយ​ប្រាក់​របស់​ប្រជាជន​ចិន​ក៏បាន​ត្រូវ​កែលម្អ ជាច្រើន​ផងដែរ ៕

​មុននឹង​ចូលឆ្នាំ ប្រពៃណី​ចិន​អតិថិជន​ដ៏​ច្រើន​កុះករ មក​ទិញ​ទំនិញ​នៅ​ផ្សារ លក់​ផ្លែឈើ និង​អាហារ ក្រុង​យី​អ៊ូ ខេត្ត​ជឺ​ជាំ​ង ។ ដោយ កុង សៀន​ម៉េង (​កាសែត​ប្រជាជន ដេលី​)