អព្ភូតហេតុ​អស្ចារ្យ​បណ្ដាលឱ្យ​លោកយាយ​អាយុ ៩៩ ឆ្នាំ​ជា​ពី​ជំងឺ​កូ​រ៉ូ​ណា

133
ចែករម្លែក

​អព្ភូតហេតុ​អស្ចារ្យ​បាន​បណ្ដាលឱ្យ​លោកយាយ​អាយុ ៩៩ ឆ្នាំ​ម្នា​ក់នៅ​ប្រទេស​អង់គ្លេស សះស្បើយ​ពី​ជំងឺ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​កូ​រ៉ូ​ណា ឬ កូ​វីដ​-១៩ ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។ ហើយ​គ្រួសារ របស់លោក​យាយ​បាន​និយាយ​លេងសើច​ថា គាត់​មិនទាន់​ចង់ទៅ​ណា​ទេ (​ស្លាប់​) ព្រោះ​គាត់ ចូលចិត្ត​សាំង​វិច​ដំណាប់​ផ្លែឈើ​។​
​ ​
​លោកយាយ រីតា រ៉េ​ណូ​លស៍ (Rita Reynolds) ដែល​គេ​ជឿថា​ជា​មនុស្ស​ចាស់​បំផុត​នៅ​អង់គ្លេស ដែលជា​ពី​ជំងឺ​នេះ​បាន​ធ្លាក់ខ្លួន​ឈឺ​កាលពី​ថ្ងៃ​ពុធ ទី​២៥ ខែមីនា​បន្ទាប់ពី​ធ្វើតេស្ត​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​។ ក្រុមគ្រូពេទ្យ​បាន​ប្រាប់​ឱ្យ​គ្រួសារ​របស់គាត់​ត្រៀមលក្ខណៈ​ផ្លូវចិត្ត​ឱ្យ​ហើយ ព្រោះ​ស្ថាន ភាព​ជំងឺ​របស់គាត់​អាច​ដុនដាប​ខ្លាំង​។​
​ ​
​លោកយាយ​ដែល​មកពី​ប្រ៊ែ​ម​ហល (Bramhall) នៅ​ស្តុក​ផត (Stockport) ខាងលើនេះ​ទទួលបាន ការ​មើលថែ​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​បុគ្គលិក​នៅ​មណ្ឌល​ថែទាំ​ជន​ចាស់ជរា Abbeyfield​។​

​ជា​អព្ភូតហេតុ​អស្ចារ្យ​នឹកស្មាន​មិន​ដល់ លោកយាយ​បាន​យកជ័យ​ជម្នះ​លើ​វីរុស​នេះ​កាល ពីថ្ងៃ​អង្គារ ទី​៣១ ខែមីនា ហើយ​ក្រុមគ្រូពេទ្យ​បានប្រកាសថា​ពេលនេះ​គាត់​ជាសះស្បើយ ហើយ​៕ ប្រែ​សម្រួលៈ​ខុម​