អភិបាលខេត្ត​កំពង់ចាម​ចុះ​ពិនិត្យ​សិក្សា​លម្អិត​គម្រោង​សាងសង់​ច្រាំងទន្លេ​

420
ចែករម្លែក
  • 26
    Shares

ដោយ:ប​.​ខុន​/ភ្នំពេញ ៖ ​អភិបាលខេត្ត​កំពង់ចាម​ចុះ​ពិនិត្យមើល​សកម្មភាព​ខួង​ដី​លើ​សួន ច្បារ​មាត់ទន្លេ​មេគង្គ​ក្រុង​កំពង់ចាម​ ជាទី​ដែលមាន​ច្រាំង​បាក់​កាលពី​ចុងរដូវ​វស្សា​ឆ្នាំ​២០១៨​ ដើម្បី​ធ្វើការ​សិក្សា​លម្អិត​បន្ថែម​លើ​បទដ្ឋាន​បច្ចេកទេស​ មុននឹង​ឈានដល់​ការសាងសង់​ត្រូវ​ចាប់​ក្នុងពេល​ឆាប់ៗ​ខា​មុខ​នេះ​។​

​លោក​គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​ក្នុង​ទឹកមុខ​រីករាយ​បាន​ប្រាប់​ឲ្យ​រស្មី​កម្ពុជា ដឹង​នៅ​ល្ងាច​ថ្ងៃ​២៩ ​ខែមីនា ​ឆ្នាំ​២០១៩​ថា សកម្មភាព​មន្ត្រី​ជំនាញ​របស់​ក្រសួង​ធនធានទឹក​និង​ឧតុ​និយាយ​ដែល​បាន​ចាប់ធ្វើការងារ ​ដើម្បី​ឈានទៅ​ធ្វើការ​សាង​ច្រាំ ង​ទន្លេ​ដែល​បាក់​ឡើងវិញ​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខេត្ត​កពង់​ចាម​ជាពិសេស អ្នករស់នៅ​ក្រុង​កំពង់ចាម​សប្បាយរីករាយយ៉ាងខ្លាំង ព្រោះនេះ​ជា​អ្វីដែល​ប្រជាជន រង់​ចាំមើល​ច្រើន​ខែ​មកហើយ​។​

​ច្រាំងទន្លេ​មេគង្គ​នៅ​ក្រុង​កំពង់ចាម​ជាទី​កន្លែង​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​នេះ​មក​កម្សាន្ត​និង​ហាត់ប្រាណ​ព្រឹកល្ងាច​ បាន​បាក់​កាលពី​ចុងរដូវ​វស្សា​ឆ្នាំ​២០១៨ ​ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​ និងអាជ្ញាធរខេត្ត​នេះ​ស្នើសុំ​យ៉ាង​ទ​ទួ​ច​ម្តង​ហើយ​ម្តងទៀត​ ទៅ​ក្រសួង​ធនធានទឹក​ឲ្យ​ធ្វើការ​សាងសង់​ច្រាំង​នេះ​ឡើង​វិញ បើ​មិន​ដូច្នេះ​ទេវា​នឹងធ្វើ​ឲ្យ​មានការ​បាក់​រាលដាល​ទៅដល់​កន្លែង​ផ្សេង​។​

ក្រោយពេល​ច្រាំងទន្លេ​ខាងលើ បាក់ស្រុត​ក្រសួង​ធនធានទឹក​និង​ឧតុ​និយម​ បាន​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​សិក្សា​បឋម​រកឃើញ​មូលហេតុ​នៃ​ការ​រអិល​ស្រុង​ច្រាំង​នេះ​ ដោយ​បណ្តាល​មកពី​ជើង​ក្រោម​នៃ​សរសរ​គ្រឺះសំណង់​ពុំមាន​ស្ថិរភាព ដោយសារ​ការបុក​ស៊ីត​ផាយ​( sheet pipe)​ពុំ​ដល់​ស្រទាប់​ដ៏​រឹង ដែល​អាច​ទ្រ​ទម្ងន់​បាន បណ្តាល​ឲ្យ​ទ្រេត​បន្តិច​ម្តងៗ​ចាប់ពីពេលនោះ​មក​។

​ការ​សាង​ខ្ច្ស​ង់​ច្រាំង​ពុំមាន​រន្ធ​ដោះ​ជម្រាប​ទឹក​ក្រោម​ដី ដែល​ធ្វើ​ឲ្យ​ស្ទះ​ចរន្តទឹក​ក្រោម​ដី​។ កត្តា​នេះ​គួបផ្សំ​ឆ្នាំ​២០១៨​ទឹកធំ កម្រិត​នីវ៉ូទឹក​ខ្ពស់​និង​ស្រក​យឺត​នៅ​ដំណាក់កាល​កម្ពស់​ទឹក​អតិបរមា ធ្វើ​ឲ្យ​ដី​ច្រាំង​បៀមទឹក​សើម​បង្ក​ជា​សម្ពាធ​ទម្ងន់​ធ្វើ​ឲ្យ​សំណង់​ពុំ​អាច​ទប់ទល់​បាន​ឈានទៅ​រអិល​បាក់​តែម្តង​។​

នៅក្នុង​របាយការណ៍​មួយ​បានសរសេរថា​ដោយ​ពិនិត្យឃើញ​ស្ថាន​ភាព​ធ្ងន់ធ្ងរ​ នៃ​ការ​រអិល​បាក់ស្រុត​ច្រាំង​នេះ រដ្ឋបាលខេត្ត​កំពង់ចាម​ទ​ទួ​ច​ហើយ​ទ​ទួ​ច​ទៀត​ស្នើសុំ​ឲ្យ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ជួយ​ចាត់វិធានការ​ការពារ​ជាបន្ទាន់​នៅ​រដូវប្រាំង​នេះ ដើម្បី​ចៀសវាង​ការប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏ទៃទៀត​ នៅក្នុង​តំបន់​នេះ ដូចជា​សួនច្បារ ផ្លូវ ថ្នល់​និង​អគារ​ជាដើម​។​

​យោងតាម​ការស្នើ​របស់​រដ្ឋបាលខេត្ត​ និង​ពិនិត្យឃើញ​ការបាក់​ច្រាំង​នេះ​ មាន​ហា​នី​ភ័យខ្ពស់ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បានស្នើ​ទៅ​សម្តេច​តេ​ជោ​នាយក រដ្ឋមន្ត្រី​ដើម្បី​មាន​វិធានការ​ការពារ​ច្រាំង​នៅ​តំបន់​ដែល​ព្រ​ឈម​ធ្ងន់ធ្ងរ​មាន​ប្រវែង១៦០​ម៉ែត្រ​ត្រូវការ​ថវិកា​ប្រមាណ​ជា​១.៦លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ស​ម្រា​ប់​ធ្វើច្រាំង​ការពារ​តំបន់​នេះ​ឡើងវិញ​។​

​សម្តេច​អគ្គមហាសេនាបតី​តេ ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ទី​២០​ ខែមីនា ​ឆ្នាំ​២០១៩ បាន​យល់ព្រម​ឲ្យ​មាន​វិធាន​ការពារ​បន្ទាន់​ ដើម្បី​ជៀសវាង​ការប៉ះពាល់​ធ្ងន់ធ្ង​រ ដល់​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ដទៃទៀត​ នៅក្នុង​តំបន់​ដូចជា សួនច្បារ​ថ្លូ​វ​ថ្នល់​ និង​អគារដោយ​ផ្តល់​ថវិកា​ប្រមាណ​១.៦លាន​ដុល្លារ​អាមេរិក ​សម្រាប់​ធ្វើកា​រ​ការពារ​ច្រាំង ​ដែល​ព្រ​ឈម​ធ្ងន់ធ្ងរ​មាន​ប្រវែង​១៦០​ម៉ែត្រ​នៅ រដូវប្រាំង​នេះ​។ ធ្វើការ​ជួសជុល​ឡើងវិញ​សួនច្បារ​នៅ​ផ្នែក​ខាងលើ​ច្រាំង ជាបន្ទុក​រដ្ឋបាលខេត្ត​។ វិធានការ​យូរអង្វែង​សម្រាប់​ការការពារ​ច្រាំង​នៅ​តំបន់​នេះ ត្រូវធ្វើ​ច្រាំង​ថ្មី​និង​ធ្វើការ​ស្តារ​ចុង​កោះដាច់​ ដើម្បី​កាត់បន្ថយ​ការ​ដុះ​កោះ​បន្ត​ចុះមក​ផ្នែក​ខាងក្រោម​៕​B/