អភិបាលខេត្ត​កំពង់ចាម​ប្រកាស​ពី​ការព្យាបាល​ផ្តាច់​គ្រឿងញៀន​ដោយ​ឥតគិតថ្លៃ នៅ​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព​នានា​នៅ​ទូទាំង​ខេត្ត​

1214
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​

​កំពង់ចាម​៖ លោក​គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​បានស្នើ​សុំ​ដល់​ក្រុមប្រឹក្សា​ខេត្ត មន្ត្រីរាជការ និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ជួយ​ធ្វើការ​ផ្សព្វផ្សាយ ឲ្យ​បាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ ដែលមាន​សមាជិកគ្រួសា​រ​រងគ្រោះ ដោយ​ការសេព​គ្រឿងញៀន​ខុសច្បាប់ មក​ទទួល​ថ្នាំ​ព្យាបាល ផ្តាច់​គ្រឿងញៀន ដោយ​ឥតគិតថ្លៃ នៅ​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព​ទាំងអស់ នៅ​ទូទាំង​ខេត្តកំពង់ចាម​។​
​ការប្រកាស​និង​ស្នើឡើង​បែបនេះ របស់លោក​គួច ចំរើន បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ៩​រោច ខែ​ពិសាខ ឆ្នាំច ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៨ ក្នុង​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​៤៨ អាណត្តិ​ទី​២ របស់​ប្រឹក្សា​ខេត្ត ក្រោម​អធិបតីភាព​លោក ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម សមាជិក​ក្រុមប្រឹក្សា និង​មន្ត្រីរាជការ​របស់​រដ្ឋ​បាល​ខេត្ត​ជាច្រើនរូប​ទៀត​។​
​ក្នុង​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​៤៨ អាណត្តិ​ទី​២ នោះ បាន​ពិនិត្យ​និង​អនុម័ត​លើ​របៀបវារៈ​មួយចំនួន​ផងដែរ​ដូចជា ៖ ១.​ពិនិត្យ និង​អនុម័ត​សេចក្ដីព្រាង​កំណត់ហេតុ​កិ​ច្ខ​ប្រជុំ​សាមញ្ញ លើក​ទី​៤៧ របស់​ក្រុមប្រឹក្សា​ខេត្ត ។ ២.​ពិនិត្យ​ពិភាក្សា និង​អនុម័ត​សេចក្ដីព្រាង​របាយការណ៍ ស្ដីពី​ការអនុវត្ត​ការងារ​ប្រចាំ​ខែមេសា និង​លើក​ទិសដៅ​ការងារ​ប្រចាំ​ខែឧសភា ឆ្នាំ​២០១៨ របស់​រដ្ឋបាលខេត្ត ។​៣.​បញ្ហា​ផ្សេងៗ​។​
​ ​ជាមួយគ្នា​នោះ​លោក​គួច ចំរើន ក៏បាន​ស្នើសុំ​ដល់​ក្រុមប្រឹក្សា​ខេត្ត មន្ត្រីរាជការ និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ជួយ​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បាន ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ ដែលមាន​សមាជិកគ្រួសា​រ​រងគ្រោះ ដោយ​ការសេព​គ្រឿងញៀន​ខុសច្បាប់ មក​ទទួល​ថ្នាំ​ព្យាបាល​ផ្តាច់​គ្រឿងញៀន ដោយ​ឥតគិតថ្លៃ នៅ​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព​ទាំងអស់ នៅ​ទូទាំង​ខេត្តកំពង់ចាម​។​
​ជាមួយគ្នានេះ លោក​អភិបាលខេត្ត​កំពង់ចាម ក៏បាន​ស្នើ​ដល់​ប្រធាន​មន្ទីរ អង្គភាព អភិបាលក្រុង​ស្រុក និង​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់ ពី​បញ្ហា​សុខទុក្ខ​មន្ត្រី ដែល​ឈឺ ឆ្លងទន្លេ និង​មរណភាព​ផងដែរ​៕​