អភិបាលខេត្ត​កំពង់ឆ្នាំង អញ្ជើញ​ចូលរួម​បុណ្យសព​កុមារ​រងគ្រោះ​២​នាក់ ដែល​លង់​ទឹកស្រះ​ស្លាប់​នៅ​ស្រុក​ទឹកផុស​

315
ចែករម្លែក

ដោយ​: សន សក្តា / កំពង់ឆ្នាំង​: អភិបាលខេត្ត​កំពង់ឆ្នាំង លោក ឈួ​រ ច័ន្ទ​ឌឿ​ន ដែល​រួម​ដំណើរ​ដោយ​លោក លោកស្រី ជា​ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត នៅ​រសៀល​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ​ជាមួយនិង​គ្រួសារ​សព​កុមារ​២​នាក់ ដែល​លង់​ទឹកស្រះ​ស្លាប់ នៅ​ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។

​មានប្រសាសន៍​នៅក្នុង​ឱកាស​នោះ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​សំដែង​នូវ​អារម្មណ៍​ក្តុកក្តួល​ជា​ពន់ពេក និង​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ជាមួយ​ក្រុមគ្រួសារ​កុមារ​រងគ្រោះ​ទាំងពីរ​នាក់ ដែល​បាន​លង់​ទឹកស្រះ​ស្លាប់ កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៩​។​

​លោក​អភិបាលខេត្ត បាន​ឲ្យ​ដឹងថា នៅក្នុង​ឆ្នាំ​២០១៩​នេះ ករណី​លង់ទឹក​ស្លាប់​នៅ​ខេត្តកំពង់ឆ្នាំង បាន​កើតឡើង​ច្រើន​គួរ​ឲ​ព្រួយ​បារ​ម្មណ៍ ដែល​ទាមទារ​ឲ​មានការ​យកចិត្តទុកដាក់​និង ប្រុងប្រយ័ត្ន​ខ្ពស់ ពី​ក្រុមគ្រួសារ អាណាព្យាបាល និង អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​ផងដែរ​។​

​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​នាំយក​ថវិកា សម្រាប់​ចូលរួម​កម្មវិធី​បុណ្យ ក្នុង​មួយ​គ្រួសារ​ចំនួន​២​លាន​រៀល រួម​និង​អង្ករ ត្រីខ និង​ឃិត​មួយកញ្ចប់​ផងដែរ​។ ដែល​សម្ភារ​: ថវិកា និង​អង្ករ បានមកពី​ការចូលរួម​សទ្ធា​ជ្រះថ្លា​របស់​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង រដ្ឋបាលខេត្ត​កំពង់ឆ្នាំង ។

​គួរ​បញ្ជាក់ថា កាល​វេលា​ម៉ោង​១៧ និង​១៥​នាទី​ល្ងាច​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៩ មាន​ក្មេងប្រុស​ស្រី​២​នាក់ បាន​លង់​ទឹកស្រះ​ស្លាប់ យ៉ាង​អ​ណោ​ច​អធម្ម ខ​ណះ​ពេលដែល​ពួកគេ​នាំគ្នា​ទៅលេង​ទឹកស្រះ ក្នុង​បន្ទាយ​កង​វរ​:​សេនា​តូច​លេខ​១ ស្ថិតក្នុង​ភូមិ​ស្រែ​តា​ជៃ ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។

​កុមារ​រងគ្រោះ​ទាំង​២​រ​នាក់ ដែល​លង់ទឹក​ស្លាប់​នេះ​ម្នាក់​ឈ្មោះ សន ផាត​ម៉េង​លៀង ភេទ​ប្រុស អាយុ​១០​ឆ្នាំ និង ម្នាក់ទៀត​ឈ្មោះ​ឯម ម៉ា​រី​យ៉ា ភេទ​ស្រី​អាយុ​១០ ឆ្នាំ ។ កុមារ​រងគ្រោះ​ទាំង​២​នាក់ មាន​ទីលំនៅ ក្នុងភូមិ ឃុំ កើតហេតុ​ខាងលើ​៕ ល​