អភិបាលខេត្ត​ស្វាយរៀង​ផ្សព្វផ្សាយ​សេចក្ដីសម្រេច និង​បែងចែក​តួនាទី​ភារកិច្ច​គណៈកម្មការ អនុគណៈកម្មការ និង​ក្រុមការងារ​សម្រាប់​រៀបចំ​កម្មវិធី​សង្ក្រាន្ត​ស្វាយរៀង​

446
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ៖​ លោក ម៉ែន វិបុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្ដីសម្រេច និង​បែងចែក​តួនាទី​ភារកិច្ច​គណៈកម្មការ អនុគណៈកម្មការ និង​ក្រុមការងារ​សម្រាប់​រៀបចំ​កម្មវិធី​សង្ក្រាន្ត​ស្វាយរៀង អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំកុរ សំរឹទ្ធិស័ក ព​.​ស​២៥៦២ ។​

​មានប្រសាសន៍​ក្នុងឱកាស​នេះ លោក​អភិបាលខេត្ត បាន​ផ្ដាំផ្ញើ​ដល់​អនុគណៈកម្មការ​ទាំ​ង​អស់ និង​ក្រុមការងារ​សង្ក្រាន្ត​ស្វាយរៀង ត្រូវខិតខំ​យកចិត្តទុកដាក់​អនុវត្ត​តួនាទី​ភារកិច្ច​ដូច​មានកំណត់ ក្នុង​សេចក្ដីសម្រេច​ឲ្យ​បានល្អ​ប្រសើរ ចាត់ចែង​រៀប​ធ្វើ​ផែនការ​លម្អិត និង​ឡើង​គម្រោង​ចំណាយ​នៅក្នុង អនុគណៈកម្មការ និង​ក្រុមការងារ​នីមួយៗ​ឲ្យ​បាន​ឆាប់ និង​ច្បាស់លាស់​សម្រេចបាន​តាម​ការគ្រោងទុក​។​

​លោក ម៉ែន វិបុល​ក៏បាន​ផ្តាំផ្ញើរ​ដល់​មន្ទីរ​-​អង្គភាព សាលាក្រុង​-​ស្រុក ត្រូវ​រៀបចំ​តុបតែង​ភ្លើង លំអរ​នៅ​ទីតាំង​របស់ខ្លួន​អោយមាន​សោ​ភ័​ណ្ឌ​ភាព​ដើម្បី​ត្រៀម​ទទួល​នូវ​សិរី​សួស្តី​ទេវតា​ឆ្នាំ​ថ្មី​។ អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​ត្រូវធ្វើ​ការផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យមាន​ការប្រុងប្រយ័ត្ន​អំពី​គ្រោះ​អគ្គីភ័យ ដែល​កើតចេញពី ភ្លើង​ធូប ភ្លើងទាន ភ្លើង​ច​ង្ក្រា​ន្ត និង​ចរន្ត​អគ្គិ​ជាដើម​…​។ ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត សាលាក្រុង​ស្វាយរៀង ត្រូវ​សហការ​ជាមួយ​អគ្គីសនី​ស្វាយរៀង រៀបចំ​តុបតែង​ភ្លើង​លំអរ​តាម​ទីសាធារណៈ និង​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​អោយបាន​ល្អប្រសើរ​។ អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​រៀបចំ​ផែនការ​ពង្រឹង​ការការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ដល់​បង ប្អូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ជាពិសេស​វត្ត​អារាម និង​ទីតាំង​ប្រារព្ធ​ពិធី​សង្ក្រាន្ត​ស្វាយរៀង​នា​ថ្ងៃទី​១៤-១៥ និង​១៦ ខែមេសា ឆ្នាំ​២០១៩​ខាងមុខនេះ​៕B/