អភិបាលខេត្ត បានអនុញ្ញាតឱ្យ​ប្រតិភូ​អង្គការសហប្រជាជាតិ​ ដើម្បី​អភិវឌ្ឍ​ឧស្សាហកម្ម​(UNRIDO)

385
ចែករម្លែក

ដោយ:​បាយ័ន​/​សៀមរាប ៖ ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៩ នៅ​បន្ទប់​ប្រជុំ​រដ្ឋបាលខេត្ត លោក ទៀ សីហា អភិបាលខេត្ត សៀមរាប បានអនុញ្ញាតឲ្យ​ប្រតិភូ​អង្គការ​សហប្រជាជាតិ​ ដើ​ម្បី​អភិវឌ្ឍ​ឧស្សាហកម្ម​(UNRIDO) ជួបពិភាក្សា​ដើ​ម្បី​ប្រឹក្សា​យោបល់ សម្រាប់​ផ្តល់​ធាតុ​ចូលក្នុងការ​សិក្សាស្តីពី​ការវិភាគ​ស្ថានភាព​ខ្សែសង្វាក់​ផលិតផល​ក្នុងស្រុក ក្នុង​វិស័យ​ទេសចរណ៍។​

ការជួបពិភាក្សា​នេះ ដើ​ម្បី​សិក្សា​ស្វែងយល់​ពី​ស្ថានភាព​ទូទៅ វឌ្ឍនភាពបំផុសគំនិត​អន្តរាគមន៍​ជាក់ស្តែង ក្នុងការ​ពង្រឹង​ទំនាក់ទំនង​រវាង​ឧស្សាហកម្ម​ម្ហូបអាហារ ឧស្សាហកម្ម​ច្នៃប្រឌិត ប្រកបដោយ​និរន្តរភាព ក្នុងការ​រួមចំណែក​ធ្វើ​ឱ្យ​មានកំ​ណើន​ឡើង​នូវ​ការផ្គត់ផ្គង់​នូវ ផលិតផល​ក្នុងស្រុក។

​ជាមួយគ្នា​នោះ​ភាគី​ទាំងពីរ​ក៌​បាន​ពិភាក្សាគ្នា​ផងដែរ ដូចជា​ត្រី សាច់ បន្លែ ផ្លែ​ឈើ និង​ផលិតផល​ក្នុងស្រុក​ផ្សេងៗ ទៀត ដែល​ផលិត​ដោយ​កសិករ​ខ្មែរ​យើ​ងនឹងរ​កនូវ​ដំណោះស្រាយ បញ្ហា​ប្រឈម​នានា ដែល​ពាក់ព័ន្ធ​នឹង​ការ ប​ង្កើ​ន​ការ​ប្រើ​ប្រាស់ ផលិតផល​ក្នុងស្រុក នៅ​ខ្សែសង្វាក់​តម្លៃ​ទេសចរណ៍ ជាពិសេស​នៅក្នុង​ផ្នែក​ក​សិ​ចំណីអាហារ និង​ឧស្សាហកម្ម​ច្មៃ​ប្រឌិត​៕B/