អភិបាលរង​ខេត្តព្រះវិហារ​​ប្រកាស​ចូលកាន់​មុខតំណែង​

590
ចែករម្លែក

​ដោយៈ​ភ្នំ​ដែក​/​ព្រះវិហារ​៖​សាលាខេត្ត​ព្រះវិហារ​នៅ​ព្រឹក​ថ្ងៃទី​២៥​ខែធ្នូ​ឆ្នាំ​២០១៨​នេះ​បានប្រកាស​ចូលកាន់​មុខតំណែង​អភិបាលរង​ខេត្តព្រះវិហារ​ក្រោម​អធិបតីភាព​លោក​លេង​វី​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​។​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម​សខេង​ឧ​ប​និ​យក​រដ្ឋមន្ត្រី​រដ្ឋ​មន្តី​ក្រសួងមហាផ្ទៃ​ដែលមាន​ការចូលរួម​ពី​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ត្រីរាជកា​ជាច្រើនរូប​។​

​ប្រកាស​រាជក្រឹត្យ​តែងតាំង​មុខតំណែង​លើ​ោ​ក​មុត​ភិ​សិទ្ធ​នា​ជា​អភិបាលរង​ខេត្តព្រះវិហារ​ដោយ​លោក​គង់​វិមាន​អតីត​អភិបាលរង​ខេត្ត​ទៅកាន់​មុខតំណែង​ជា​អនុរដ្ឋលេខាធិកា​ក្រសួង​សាធារណ​:​ការ និង ដឹក​ជូន និង​លោក​យុង គឹម​ហឿន មកកាន់​ជា​នាយក​រដ្ឋបាល​សាលាខេត្ត​ព្រះវិហារ​ជំនួស​វិញ​។​

​លោក​លេង​វី​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​មានប្រសាសន៍ថា​៖​ការប្រកាស់​តែងតាំង​មុខ​អភិបាលរង​ខេត្ត​និង​នាយក​រដ្ឋបាល​សាលាខេត្ត​ខាងលើ​បានប្រកាស់​តែងតាំង​ដោយ​អនុក្រឹត្យ ។​ហេតុដូចនេះ​ហើយ​ត្រូវយក​តួនាទី​របស់ខ្លួន​បំរើ​ប្រជាពលរដ្ឋ​ឲ​បានល្អ​ប្រសើរ ជៀសវាង​យក​តួរ​នាទី​របស់ខ្លួន​ធ្វើ​ផ្ទុយ​ប្រាសចាក​ពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​នោះទេ​។ លោក​សូមឱ្យ​អាជ្ញាធរ​និង​ម​ត្ថ​កិច្ច​ពាក់ពាន់​ត្រូវ​ពង្រឹង​និង​បង្ក្រាប់​រាល់​បទល្មើស​នានា​ដែល​កំពង់​កើតមាន​និង​ត្រូវ​ពង្រឹង​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ​បាន​កាន់តែ​ល្អប្រសើរ​ជាង​មុន​៕S/​

អភិបាលរង​ខេត្តព្រះវិហារ​​ប្រកាស​ចូលកាន់​មុខតំណែង​