អភិបាលរាជធានីផ្ដល់អំណោយជូនស្ត្រីសម្រាលកូននៅតាមផ្លូវម្នាក់ និងពលរដ្ឋ១០០គ្រួសារផ្សេងទៀតនៅក្នុងសហគមន៏ភូមិអណ្តូង

76
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ ស្ត្រីសម្រាលកូនទី៧នៅតាមផ្លូវទាំងពាក់កណ្តាលរាត្រីម្នាក់និងប្រជាពលរដ្ឋក្រីក្រចំនួន១០០គ្រួសារផ្សេងទៀត កំពុងជួបការលំបាក នៅក្នុងសហគមន៏ភូមិអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅបានទទួលអំណោយរបស់លោក ឃួង ស្រេង អភិបាលបាលរាជធានីភ្នំពេញតាមរយៈលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចនិងអតីតយុទ្ធជនរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់គោករកា ក្នុងខណ្ឌព្រែកព្នៅ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិនេះដើម្បីជួយសម្រួលការលំបាកដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ។

មន្ត្រីបានឱ្យដឹងថា៖អំណោយអភិបាលរាជធានីភ្នំពេញដែលលោកស្រី មុំ ចាន់ដានី នាំយកទៅផ្តល់ជូននោះរួមមាន អង្ករ២តោន ទឹកត្រី១០០យួរ, ទឹកស៊ីអ៊ីវ១០០យួរ, មី ,ត្រីខកំប៉ុង,អំបិល, សាប៊ូដុំ, និងថវិកាមួយចំនួនទៀតដើម្បីជួយសម្រាលការលំបាកក្នុងពេលនេះ។

ក្នុងឱកាសនោះលោកស្រីប្រធានមន្ទីរសង្គមកិច្ចនិងអទីតយុទ្ធជនរាជធានីភ្នំពេញបានបញ្ជាក់នៅមុខប្រជាពលរដ្ឋទាំងអស់ថា៖គ្រាន់តែទទួលដំណឹងថាមានប្រជាពលរដ្ឋម្នាក់ឆ្លងទន្លេតាមផ្លូវភ្លាមនិងប្រជាពលរដ្ឋជួបការលំបាកនោះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចាត់តាំងឱ្យលោកស្រីនាំយកអំណោយមកចែកជូនភ្លាម។លោកស្រីបន្តថាលោកអភិបាលរាជធានីតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខនិងការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋជានិច្ចនិងមិនទុកឱ្យពលរដ្ឋណាម្នាក់ដាច់ស្បៀងនោះទេ។

ក្នុងនោះដែរលោកស្រីមុំ ចាន់ដានី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ថែរក្សាអានាម័យផ្ទះសំបែង និងលាងដៃដោយសាប៊ូពាក់មាស់និងលាងដៃនិងអាកុលការពារជំងឺឆ្លងពិសេសជំងឺកូវីដ១៩៕/B