អភិបាលរាជធានីភ្នំពេញ ថ្លែងអំណរគុណម្ចាស់សណ្ឋាគារ សែន ហាន ដែលបានប្រគល់សណ្ឋាគារ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដាក់អ្នកជំងឺកូវីដ១៩

139
ចែករម្លែក

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមីនាឆ្នាំ២០២០នេះ បានចុះហត្ថលេខាលើលិខិតថ្លែងអំណរគុណ លោកស្រីឧកញ៉ា អ៊ាន អេឡែន និងលោក យិន សារ៉ាន់ ព្រមទាំងក្រុមគ្រួសារ ដែលជាម្ចាស់សណ្ឋាគារ សែន ហាន ដែលបានផ្ដល់ទីតាំងសណ្ឋាគារ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាទីកន្លែងពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ (Covid-19)។

  សណ្ឋាគារសែន ហាន ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ៣១៣ កែងផ្លូវ៦០០ ក្នុងសង្កាត់បឹងកក់ ២ ខណ្ឌទួលគោក ត្រូវបានម្ចាស់សណ្ឋាគារនេះសម្រេចប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញធ្វើជាទីតាំងពិនិត្យ ព្យាបាល ជំងឺកូរ៉ូណា១៩ខណៈដែរជំងឺនេះ ។ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើលិខិតថ្លែងអំណរគុណដល់ម្ចាស់សណ្ឋាគារ៕សរន