អភិវឌ្ឍ​រមណីយដ្ឋាន​ទេសចរណ៍​ភ្នំ​កំពង់ត្រាច នឹង​ជួយ​ពលរដ្ឋ​លើ​ការរក​ប្រាក់ចំណូល​បន្ថែ​ម​

1774
ចែករម្លែក

​ដោយ​: បូកគោ / កំពត​: ការអភិវឌ្ឍ​តំបន់ភ្នំ​កំពង់ត្រាច​ឱ្យ​ក្លាយជា​រមណីយដ្ឋាន​មាន​លក្ខណៈ​ល្អ​ប្រណីត ជា​ចំណែក​មួយ​ជួយ​ដល់​ពលរដ្ឋ​សហគមន៍​លើ​ផ្នែក​រកប្រាក់​ចំណូល​បន្ថែម សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​។ ផ្អែក​តាម​ចក្ខុវិស័យ​ដ៏​វិសេសវិសាល​នេះ ទើប​ថ្នាក់ដឹកនាំ​ខេត្ត បាន​ជំរុញ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ក៏ដូចជា​មន្ត្រី​ពាក់ព័ន្ធ​នានា​ព​ន្លឿ​ន​សកម្មភាព ស្រប​នឹង​សំណើសុំ​អភិវឌ្ឍ​របស់​អ្នកវិនិយោគ ដើម្បីឱ្យ​ឆាប់​លេចចេញ​ជា​រូបរាង​ឡើង​។

​ក្នុង​កិច្ចពិភាក្សា​រវាង​ភាគី​ក្រុមហ៊ុន និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នានា កាលពី​រសៀល​ថ្ងៃទី​២២ ខែតុលា ឆ្នាំ ២០១៨ លោក ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​មានប្រសាសន៍ថា ការអភិវឌ្ឍ​តំបន់ភ្នំ​កំពង់ត្រាច​ឱ្យ​ក្លាយជា​រមណីយដ្ឋាន​ដែលមាន​លក្ខណៈ​ល្អ​ប្រណីត ជា​ចំណែក​មួយ​ជួយ​ដល់​ពលរដ្ឋ​សហគមន៍​លើ​ផ្នែក​រកប្រាក់​ចំណូល​បន្ថែម សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​។ ការអភិវឌ្ឍ​នេះ ជា​ចំណែក​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​តាមរយៈ​ការបញ្ចៀស​ពី​ចំណាកស្រុក ដោយ​ជំនួស​មកវិញ​នូវ​កៀរគរ​ទេសចរ​របស់​អ្នកវិនិយោគ ឱ្យ​ចាប់អារម្មណ៍​មក​កម្សាន្ត​កាន់តែ​ច្រើនឡើង​។ កំណើន​នៃ​លំហូរ​ភ្ញៀវ ដែល​កើត​មកពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រី​អាជ្ញាធរ ក៏ដូចជា​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ នឹង​បានជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន ដូចជា​ការពន្យល់​ណែនាំ​ភ្ញៀវ​ឱ្យ​ស្គាល់​ពី​ប្រវត្តិ នៃ​ភ្នំ​ប្រវត្តិសាស្ត្រ ការលក់​ផលិតផល​ក្នុងស្រុក​នៅ​ទីតាំង​ផ្ទាល់​ជា​ដើ​។

​លោក​អភិបាលខេត្ត​បាន​បន្តថា ផ្អែកលើ​អត្ថន័យ​នេះ ក្នុងនាម​រដ្ឋបាលខេត្ត រដ្ឋបាលខេត្ត​ពិតជា​មានបំណង​ចង់បាន និង​យកចិត្តទុកដាក់​ជំរុញ​យ៉ាងណា​ឱ្យ​ការស្នើសុំ​វិនិយោគ​ភ្នំ​កំពង់ត្រាច ជា​រមណីយដ្ឋាន​ទេសចរណ៍​លេចចេញ​រូបរាង​ឡើង​។

​ជាមួយគ្នានេះ រដ្ឋបាលខេត្ត​ក៏ត្រូវ​តែ​ស្នើសុំ​ទៅ​ក្រសួង​រ៉ែ និង​ថាមពល ព្រមទាំង​ក្រសួងបរិស្ថាន​ដោយ​ត្រង់​តែម្តង​ដើម្បី​ធ្វើ​កិច្ចការងារ​ឱ្យ​ជ្រះស្រឡះ ព្រោះ​គម្រោង​មួយ​នេះ​បានអូសបន្លាយ​អស់​រយៈពេល​ជាង​ប្រាំពីរ​ឆ្នាំ​មកហើយ​។ កន្លែង​ណា​មាន​ផលប៉ះពាល់​ត្រូវតែ​សម្របសម្រួល​ឱ្យ​ដើរ​ស្របគ្នា​ព្រោះ​រដ្ឋបាលខេត្ត​មិនមាន​មហិច្ឆតា​ណា​ធ្វើ​មួយ​បំផ្លាញ​មួយ​នោះទេ​។ ប៉ុន្តែ​យ៉ាងណា​ត្រូវ​យល់​អំពី​អ្វី​ដែលជា​ការអភិវឌ្ឍ​របស់​ខេត្ត​។

​លោក​ជាវ តា​យ​ក៏បាន​ជំរុញ​ឱ្យ​មន្ត្រី​នៃ​អាជ្ញាធរ​ឃុំ ស្រុក និង​មន្ទីរ​ពាក់ព័ន្ធ​នានា​ត្រូវ​ចុះ​មើល​ទីតាំង​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ប្រាកដថា​ការវិនិយោគ​នេះ ពិតជា​មិនមាន​ករណី​រំលោភបំពាន​យក​ដី​ពី ឬ​ប៉​ពាល់​ផលប្រយោជន៍​បងប្អូន​ប្រជាពលរដ្ឋ​នោះ​៕ ល​